ទំព័រដើម / ការពិសោធរបស់សិស្សថ្នាក់ទី១១ ប្រធានបទស្ដីពី “សង្កេតបេះដូងថនិកសត្វ”
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោកគ្រូ សុច ភាព បង្រៀនមុខវិជ្ជាជីវៈវិទ្យា បាននាំសិស្សថ្នាក់ទី១១នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានធ្វើការពិសោធអំពី “សង្កេតបេះដូងថនិកសត្វ” ។ ការពិសោធនេះមានគោលបំណងចង់ឱ្យសិស្សានុសិស្សស្គាល់ពីរូបរាង ទម្រង់ខាងក្រៅនៃបេះដូង ដូចជា ពណ៌ ទម្ងន់ ផ្នែកខាងមុខ-ខាងក្រោយ និងប្រភេទសរសៃឈាមផ្សេងៗរបស់បេះដូង។ មួយវិញទៀតសិស្សក៏បានសិក្សាលំអិតនៅផ្នែកខាងក្នុងរបស់បេះដូងដូចជា កំណត់ចំនួនថតនៃបេះដូង កម្រាស់នៃថតនីមួយៗ ប្រឹសបេះដូង តួនាទីនៃថតនីមួយៗ និងស្គាល់ពីឈ្មោះប្រភេទសរសៃឈាមផ្សេងៗរបស់បេះដូងផងដែរ។
ជាលទ្ធផលសិស្សានុសិស្សបានធ្វើការពិសោធទៅលើបេះដូងរបស់សត្វជ្រូក ក្រុមនីមួយៗសុទ្ធតែរកឃើញចម្លើយឆ្លើយតបទៅទ្រឹស្តីពិតប្រាកដមែន។