ទំព័រដើម / Aii និង AIS ប្រារព្ធទិវាវប្បធម៌លើកទី១៦ នៅគ្រប់សាខាក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងតាកែវ
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលភាសា អេអាយអាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ប្រារព្ធទិវាវប្បធម៌លើកទី១៦ នៅគ្រប់សាខាក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងតាកែវ ដោយមានអ្នកចូលរួមទស្សនា និងកម្សាន្តសប្បាយយ៉ាងច្រើនកុះករពីសំណាក់គណៈគ្រប់គ្រងសាលាលោកគ្រូ អ្នកគ្រូបុគ្គលិក មាតាបិតាអ្នកអាណាព្យាបាលសិស្សានុសិស្ស និងសាធារណជន។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលត្រូវបានគេស្គាល់ថា ជាសាលារៀនដែលផ្តល់នូវគុណភាព វិន័យ និងសេវាកម្មល្អ និងមានកម្មវិធីសិក្សាបន្ថែមជាច្រើនទាំងពីរនេះបានរៀបចំប្រារព្ធទិវាវប្បធម៌លើកទី១៦ របស់ខ្លួនក្នុងគោលបំណងប្រារឰទិវាវប្បធម៌នេះ ឡើង ក្នុងគោល បំណងដើម្បីឱ្យសិស្សានុសិស្ស ក៏ដូចជាអ្នកចូលរួមាំទាំងអស់បានស្វែងយល់អំពី វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្បែងប្រជាប្រិយ និងរបាំបុរាណខ្មែរចេះ ពីរបៀបលេង ល្បែងប្រជាប្រិយដើម្បី បង្កើនភាព សប្បាយ រីករាយ រឹតចំណង អនុស្សាវរីយ៍ ភាពស្និទ្ធស្នាល សាមគ្គីភាព និងបង្កើនចំណងមិត្ដភាពរវាងមិត្ដរួមថ្នាក់ និងមិត្ដរួមសាលាទាំងអស់ដែលចូលរួមក្នុងពិធីដ៏អធិកអធមនេះ។ ទន្ទឹមនឹងនេះក៏មានបំណងបណ្ដុះនូវសេចក្ដីក្លាហានដល់សិស្សានុសិស្សព្រមទាំងជំរុញឱ្យកុលបុត្រកុលធីតាខ្មែរចូលរួមអភិរក្សនូវកេរដំណែល មរតកវប្បធម៌របស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកតាំងពីបុរាណកាល រៀងមក។ លើសពីនេះទៅទៀតដើម្បីចូលរួមចំណែកក្នុងការជំរុញលើកកម្ពស់វប្បធម៌ចែករំលែកក្នុងសង្គមក៏ដូចជាផ្សារភ្ជាប់កាសិក្សារបស់សិស្សានុសិស្ស ទៅនឹង សហគមន៍ ។
នៅក្នុងទិវាដ៏ មហោឡារិកនេះ សិស្សានុសិស្សនៃ Aii និង AISក៏មានសកម្មភាពស្ម័គ្រចិត្ដ រួមគ្នាស្វែងរកជំនួយសប្បុរសធម៌តាមរយៈការកៀរគរនូវថវិកាសប្បុរសធម៌ ពីសប្បុរស ជននានាការដាក់ លក់វត្ថុអនុស្សាវរីយ៍ នំចំណីផ្សេងៗ និងស្វាគមន៍ទទួលនូវជំនួយសម្ភារសប្បុរសធម៌ដូចជា សម្លៀកបំពាក់សម្ភារៈប្រើប្រាស់ ប្រចាំ ថ្ងៃ សម្ភារៈផ្ទះបាយ សម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគដែលសម្ភារៈទាំងអស់ នេះជារបស់របរដែលថ្មីឬចាស់ ដែលសប្បុរសជនមានបំណងចង់បរិច្ចាគជាទានតាមសទ្ធាជ្រះថ្លាដើម្បីយកទៅចែកជូន ដល់កុមារកំព្រាជនទុរគតជនពិការ ជនក្រីក្រ ចាស់ជរា ទីវត្ដអារាមនិងសាលារៀនដែល មានភាពខ្វះខាតនៅតាមទីជនបទឆ្ងាយៗក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក របស់ពួកគេមួយចំណែកតាមលទ្ធភាពដែលពួកយើងអាចធ្វើទៅបាន។ គួរបញ្ជាក់ផងដែរថាមជ្ឈមណ្ឌលភាសាអេអាយអាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថានអប់រំមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងក្នុងរាជធានី/ខេត្ត និងក្រៅស្រុកដែលបានរៀបចំកម្មវិធីសប្បុរសធម៌ជាច្រើនក្នុងការចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនឆ្នាំកន្លងមក ហើយបច្ចុប្បន្នសាលាបានកំពុងដំណើរការពង្រីកសាខានៅក្នុងរាជធានីភ្នំពេញ និងខេត្តដែលរួមមានការិយាល័យកណ្តាល (ម៉ៅសេទុង) សាខាទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី ជ្រោយចង្វារ សែនសុខ ច្បារអំពៅ សៀមរាប តាកែវ ទួលសង្កែ ចំការដូង និងទីតាំងសាខាជាច្រើនទៀតក្នុងពេលឆាប់ៗខាងមុខ។ ព័ត៌មានបន្ថែមសូមទូរសព្ទលេខ (៨៥៥) ៩៩ ៧១៩ ៧៧៥/២៣ ៩១៧ ៩១៧/២៣ ៩៩៩ ០៣៦។