ទំព័រដើម / បទបង្ហាញអំពី ដំណើរទស្សនកិច្ចសិក្សាលើកទី១៨២ ទៅកាន់ខេត្តសៀមរាប និងខេត្តព្រះវិហារ
កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើបទបង្ហាញអំពី ដំណើរទស្សនកិច្ចសិក្សាលើកទី១៨២ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ សម្រាប់សិស្សថ្នាក់ទី១២ ទៅកាន់ខេត្តសៀមរាប និងខេត្តព្រះវិហារ។ ការធ្វើបទបង្ហាញនេះដើម្បីឱ្យសិស្សានុសិស្សទទួលបានព័ត៌មាន កម្មវិធីលម្អិតអំពីទស្សនកិច្ចសិក្សា និងតំបន់មួយចំនួនដែលត្រូវធ្វើទស្សនកិច្ចសិក្សាដែលមានចំនួនបួនថ្ងៃ ចាប់ ពី ថ្ងៃទី ២៩ដល់៣១ ខែឧសភា និងថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខនេះហើយ។ ដំណើរ ទស្សនកិច្ចនេះធ្វើ ឡើង ក្នុង បំណង រឹត ចំណង មិត្ត ភាពសាមគ្គី ភាព កម្សាន្ត និងដើម្បី ឱ្យ សិស្ស នុសិស្ស របស់សាលា រៀន អន្តរទ្វីប អាមេរិកាំង បាន ទស្សនា រម ណីយ ដ្ឋាន សិក្សា ពី តំបន់ ទេសចរណ៍ ប្រវត្តិ សាស្រ្តវប្បធម៌ ដ៏ ល្បី ល្បាញ នៃព្រះ រាជា ណាចក្រ កម្ពុជា ឈ្វេង យល់ ពី សិលា ចរិក ប្រាសាទ បុរាណ នានាស្ថាន ភាព ភូមិសាស្រ្ត និងសណ្ឋានដីហើយលើសពីនេះគឺ ឆ្លុះ បញ្ចាំង ពី ខ្លឹមសារ មេរៀន និង ទទួល បានចំណេះ ដឹង ថ្មីៗ បន្ថែម មុន ពេល ពួកគេ ប្រឡង បញ្ចប់ថ្នាក់ មធ្យម សិក្សា ទុតិយភូមិ ។