ទំព័រដើម / បទបង្ហាញស្ដីពី ដំណើរទស្សនកិច្ចសិក្សាលើកទី៩៧ ទៅកាន់រមណីយដ្ឋានប្រាសាទនគរបាជ័យ
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន បានធ្វើបទបង្ហាញស្ដីពី ដំណើរទស្សនកិច្ចសិក្សាលើកទី៩៧ ទៅកាន់រមណីយដ្ឋានប្រាសាទនគរបាជ័យ ដល់សិស្សានុសិស្សថ្នាក់ទី១១ នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាសែនសុខ។ គោលបំណងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីផ្តល់ព័ត៌មានដល់ប្អូនៗសម្រាប់ការត្រៀមរៀបចំខ្លួនសម្រាប់ដំណើរទស្សនកិច្ចសិក្សានេះ ក៍ដូចជាស្គាល់ពីទីតាំងភូមិសាស្ត្រនៅទីនៅះផងដែរ។ គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចសិក្សានេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីម៉ោង៦:៤៥នាទីព្រឹក ដល់៥:០០នាទីល្ងាច។