ទំព័រដើម / អាជីវកម្មប្រើបច្ចេកវិទ្យា៤ប្រភេទ ដែលអ្នកអាចចាប់ផ្ដើមបានដោយមិនចាំបាច់មានហាង ឬផលិតផលផ្ទាល់ខ្លួននោះទេ
អត្ថបទព័ត៌មានស្តីអំពីអាជីព និងការងារ
ក្រោមប្រធានបទៈ “អាជីវកម្មប្រើបច្ចេកវិទ្យា៤ប្រភេទ ដែលអ្នកអាចចាប់ផ្ដើមបានដោយមិនចាំបាច់មានហាង ឬផលិតផលផ្ទាល់ខ្លួននោះទេ”
អត្ថបទដកស្រង់ដោយ : ប៉ែន វិរៈ
#MJQE #AmericanInterconSchool
ជាទូទៅក្នុងការចាប់ផ្ដើមអាជីវកម្មទាំងអស់ វាមិនមែនសុទ្ធតែតម្រូវឱ្យយើងមានហាង ឬផលិតផលផ្ទាល់ខ្លួនទាំងស្រុងនោះទេ ប៉ុន្តែវាគ្រាន់តែតម្រូវឱ្យយើងមានជំនាញផ្ទាល់ខ្លួនប៉ុណ្ណោះ។ ដូច្នេះថ្ងៃនេះដែរខ្ញុំ នឹងបង្ហើបអំពីអាជីវកម្មបច្ចេកវិទ្យាទាំង៤ប្រភេទ ដែលយើងអាចចាប់ផ្ដើមបានដោយមិនតម្រូវឱ្យយើងមានហាង ឬផលិតផលដោយផ្ទាល់ខ្លួនទេ ដែលអាជីវកម្មទាំងនោះមានដូចជា៖
១. សេវាកម្មរចនាក្រាហ្វិច :
អាជីវកម្មមួយនេះ គឺជាអាជីវកម្មដែលផ្ដល់សេវាកម្មរចនាក្រាហ្វិច វាគឺជាអាជីវកម្មមួយដែលមានសក្ដានុពលខ្ពស់ និងអាចឱ្យយើងរកចំណូលបានច្រើនពីវា ដោយសារតែមនុស្សបច្ចុប្បន្ននេះមានតម្រូវការច្រើននៅក្នុងទីផ្សារ ត្រូវការប្រើប្រាស់ជាចាំបាច់ទៅលើជំនាញមួយនេះ ដើម្បីជម្រុញឱ្យអាជីវកម្ម ក៏ដូចជាការរកស៊ីរបស់ពួកគាត់មានសន្ទុះទៅមុខឈានឡើង តាមរយៈការរៀបចំ Poster ផ្សព្វផ្សាយមិនថាតែ បណ្តាញសង្គម ឬនៅតាមទីសាធារណៈសុទ្ធសឹងតែត្រូវការសេវាកម្មមួយនេះ។ ហេតុនេះបើយើងចេះជំនាញនេះ មិនពិបាករកទុនមកបង្កើតជាហាង ឬទាល់តែមានផលិតផលឱ្យភ្ញៀវមើលទើបអាចចេញលក់បាននោះទេ គ្រាន់តែប្រើជំនាញដែលយើងមានគឺជាការប្រសើរទៅហើយ។
២. សេវាកម្មផ្គត់ផ្គង់ Digital Content :
អាជីវកម្មមួយនេះ គឺជាអាជីវកម្មសម្រាប់ផ្គត់ផ្គង់ Content ឱ្យក្រុមហ៊ុន ឬម្ចាស់អាជីវកម្មទាំងឡាយណាដែលត្រូវការ Content ដែលមានគុណភាពសម្រាប់អាជីវកម្មគេ សម្រាប់ការបង្កើតជាមាតិការចាប់អារម្មណ៍ផ្សេងៗ ដែលទាក់ទងនឹងអាជីវកម្ម ដើម្បីអាចទាក់ទាញអតិថិជនមកទទួលសេវាកម្មរបស់ពួកគាត់។ ចំពោះជំនាញនេះផងដែរ វាតម្រូវឱ្យយើងចេះនូវជំនាញ Video Production និងជំនាញ Video Editing ដើម្បីជាការសម្រួលទៅដល់ការងាររបស់អ្នកទាំងអស់គ្នាផងដែរ។
៣. សេវាកម្មថតរូប :
ជាការពិតណាស់ការថតរូបក៏វាជាអាជីវកម្មមួយមុខដែរ ហើយបច្ចុប្បន្នសេវាកម្មថតនេះហាក់មានទីផ្សារខ្លាំងណាស់តាមរយៈការថតរូបឱ្យតាមបណ្តាលហាងសម្លៀកបំពាក់ ផលិតផលក្រុមហ៊ុន ជាពិសេសការថតរូបតាមកម្មវិធីតូចធំនានា ក៏ដូចជាការថត Pre-Wedding ជាដើម សុទ្ធសឹងតែជាឱកាសទីផ្សារចំពោះសេវាមួយនេះ ហើយក្នុងនោះសេវាកម្មថតរូបនីមួយៗ គឺមានតម្លៃថ្លៃណាស់ ហើយវាមិនតម្រូវឱ្យយើងមានហាង ឬផលិតផលអ្វីនោះទេ។ ប៉ុន្តែតម្រូវការដ៏ចាំបាច់បំផុតនោះគឺស្នាដៃថតរូបល្អ មានឧបករណ៍ប្រើប្រាស់ដែលមានគុណភាព និងតម្លៃខ្ពស់ ទើបការងារចេញមកស្អាតល្អ ចាប់អារម្មណ៍ដល់អតិថិជនគោលដៅ។ ដូច្នេះបើសិនជាយើងចង់ចាប់ផ្ដើមអាជីវកម្មមួយនេះ យើងគួរតែសិក្សាអំពីការថតរូបឱ្យបានច្បាស់លាស់ជាមុនសិន។
៤. សេវាកម្មរចនាវេបសាយ :
ជាអាជីវកម្មមួយនេះ គឺល្អបំផុតសម្រាប់អ្នកដែលចេះជំនាញធ្វើវេបសាយ និងរចនាវេបសាយ ហើយវាក៏អាចមានសក្ដានុពលខ្លាំងផងដែរនៅក្នុងប្រទេសយើង ពីព្រោះនៅថ្ងៃអនាគតអាជីវកម្មនីមួយៗនឹងត្រូវការវេបសាយផ្ទាល់ខ្លួនមួយដោយខ្លួនឯងដើម្បីដាក់លក់ផលិតផលរបស់ខ្លួននៅលើអនឡាញ។ ដូច្នេះសម្រាប់អ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មមួយនេះយើងគួរតែចេះជំនាញ Web Design និង Web Development៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖