ការធ្វើបទបង្ហាញពីវិធីសាស្រ្តបង្រៀនដែលមានភាពទាក់ទាញ និងមានប្រសិទ្ធភាព

ទំព័រដើម / ការធ្វើបទបង្ហាញពីវិធីសាស្រ្តបង្រៀនដែលមានភាពទាក់ទាញ និងមានប្រសិទ្ធភាព

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការធ្វើបទបង្ហាញពី “វិធីសាស្រ្តបង្រៀនដែលមានភាពទាក់ទាញ និងមានប្រសិទ្ធភាព” ដោយចាងហ្វាង រុន បូរាំង។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីចែករំលែកអំពីវិធីសាស្រ្ត បទពិសោធន៍ក្នុងការបង្រៀន ការគ្រប់គ្រងថ្នាក់ និង​ពង្រឹង​គុណភាព​បង្រៀនឱ្យ​កាន់តែមានគុណភាព។ ការធ្វើបទបង្ហាញនេះក្រោមការចូលរួមរបស់ ចាងហ្វាង ចាងហ្វាងរង និងលោកគ្រូ អ្នកគ្រូ ក្នុងការសហការយ៉ាងសកម្ម ហើយត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ