ការចែករំលែកវិធីសាស្ត្រជួយសិស្សរៀនយឺត

ទំព័រដើម / ការចែករំលែកវិធីសាស្ត្រជួយសិស្សរៀនយឺត

នៅថ្ងៃព្រហស្បតិ៍ ទី០៤​ ខែឧសភា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំការចែករំលែកបទពិសោធន៍មួយ ក្រោមប្រធានបទ "វិធីសាស្ត្រជួយសិស្សរៀនយឺត" ដោយអ្នកគ្រូ វុិត វណ្ណា។ គោលបំណងនៃកម្មវិធីនេះគឺដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ភាពជោគជ័យ បច្ចេកទេស និងវិធីសាស្រ្តដែលអាចជួយសិស្សរៀនយឺតផ្លាស់ប្តូរទម្លាប់ និងលទ្ធផលការសិក្សា និងជាប្រយោជន៍សម្រាប់គ្រូដទៃទៀតផងដែរ។ លើសពីនេះ វាក៏ជាឱកាសដ៏ល្អសម្រាប់លោកគ្រូ អ្នកគ្រូ ក្នុងការសង្កេត និងកត់សម្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់គ្នាទៅវិញទៅមក ដើម្បីផ្តល់ជាយោបល់កែប្រែណាមួយ ដើម្បីអោយបច្ចេកទេសបង្រៀនរបស់សមាជិកក្រុមទាំងអស់គ្នាកាន់ប្រសើរឡើង។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ