កម្មវិធីបំណិនជីវិត “បង្គាស្រុស”

ទំព័រដើម / កម្មវិធីបំណិនជីវិត “បង្គាស្រុស”

កាលថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំកម្មវិធីបំណិនជីវិត “បង្គាស្រុស”  សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ក ដឹកនាំដោយលោកគ្រូ ស៊ែម សីលវន្ត។ គោលបំណងនៃកម្មវិធីបំណិនជីវិតនេះ គឺដើម្បីធ្វើឱ្យសិស្សបង្កើនបញ្ញាស្មារតីបន្ថែម។ ម្យ៉ាងទៀតការធ្វើបំណិនជីវិតញ៉ាំងបរិយាកាសឱ្យមានភាពរីករាយ ក៏ដូចជាការសម្រាកបន្ធូរអារម្មណ៍របស់ សិស្សានុ សិស្សត្រូវសិក្សាបន្ថែមទៀត។ លើសពីនេះទៅទៀត សិស្សអាចសង្កេតពីរបៀបធ្វើតាមរយៈការបង្ហាញរបស់គ្រូហើយសិស្សានុសិស្សក៏អាចចូលរួមធ្វើជាមួយគ្រូ ដោយគ្រូជាអ្នកណែនាំ និងប្រាប់ពីរបៀបធ្វើ។ មិនត្រឹមតែប៉ុណ្ណោះ សិស្សានុសិស្សអាចញ៉ាំជុំគ្នាដោយសេចក្ដីរីករាយ មានទំនាក់ទំនងល្អជាមួយគ្នា បង្ហាញពីសាមគ្គី ភាព និងបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នា។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ