ទំព័រដើម / កម្មវិធីបំណិនជីវិតស្តីពី៖ ការដាំម្ទេស
កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ លោកគ្រូ ឈួន សម្ផស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ បានរៀបចំបំណិនជីវិត ការដំាម្ទេស ដើម្បីឱ្យសិស្សានុសិស្សស្រឡាញ់ និងនាំគ្នារក្សាបរិស្ថានធម្មជាតិ ម៉្យាងទៀតសិស្សបានយល់ដឹងពីរុក្ខជាតិដែលងាយដាំតាមផ្ទះ ព្រោះរុក្ខជាតិខ្លះចាំបាច់ត្រូវការប្រើគ្រាប់ដើម្បីដាំដុះ ហើយមួយទៀតអ្នកគ្រូចង់ឱ្យសិស្សានុសិស្សបានដឹងពីសារប្រយោជន៏នៃរុក្ខជាតិ និងឱ្យគាត់បានដឹងពីបរិស្ថានដែលនៅជុំវិញខ្លួនផងដែរ។ សិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែសិក្សាទ្រឹស្តី ផ្សាភ្ជាប់ជាមួយការអនុវត្តជាក់ស្តែងទើបសិស្សទទួលបានចំណេះដឹងគ្រប់គ្រាន់នឹងចងចាំមេរៀនបានល្អ។