ស្វែងយល់ពីការការពារគណនី

ទំព័រដើម / ស្វែងយល់ពីការការពារគណនី

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា

ក្រោមប្រធានបទ៖ “ស្វែងយល់ពីការការពារគណនី”

អត្ថបទដកស្រង់ដោយ : ប៊ុត សត្យា

#MJQE #AmericanInterconSchool

ពាក្យសម្ងាត់នៅតែជាយន្តការបឋមមួយនៃការការពារព័ត៌មានរបស់អ្នកពីការ Access ដោយមិនមានការអនុញ្ញាត។ អ្វីដែលមានការប្រែប្រួលនោះ គឺវិធីសាស្ត្រនៃការបំបែកពាក្យសម្ងាត់ គឺកាន់តែមានភាពល្អប្រសើរជាងមុន ដោយសារតែការវិវត្តនៃបច្ចេកវិទ្យា (ឧ. ល្បឿននៃឧបករណ៍ ឬ CPU) និងបច្ចេកទេសនៃការវាយប្រហារ។ អ្នកប្រើប្រាស់ត្រូវតែដឹងអំពីបញ្ហានេះ និងត្រូវធ្វើការការពារខ្លួនពីការលួចចូលក្នុងឧបករណ៍ប្រើប្រាស់របស់យើងដោយមិនដឹងខ្លួន។ មកដល់បច្ចុប្បន្ននេះ នៅមិនទាន់មានការលុបបំបាត់ចោលទាំងស្រុងនូវយន្តការពាក្យសម្ងាត់នេះបានទេ គ្រាន់តែមានការពង្រឹងប្រសិទ្ធភាព ដោយការធ្វើឱ្យពាក្យសម្ងាត់នោះខ្លាំង ដោយមិនងាយបំបែកបាន (ឧ. ការដាក់ពាក្យសម្ងាត់យ៉ាងតិច ១២តួអក្សរឡើង ឬអាចប្រើប្រាស់ជា Pass phase)។

១. ពាក្យសម្ងាត់ដែលខ្លាំង គឺមានទម្រង់យ៉ាងហោចណាស់ ១២តួអក្សរឡើងសម្រាប់ពេលបច្ចុប្បន្ន ដែលរួមផ្សំដោយតួអក្សរ លេខ និងនិម្មិតសញ្ញាបញ្ចូលគ្នា។ វាគឺជាពាក្យដែលមិនមាននៅក្នុងវចនានុក្រម មិនមែនជាឈ្មោះ មិនមែនជាលេខទូរសព្ទ ឬជាថ្ងៃខែឆ្នាំកំណើតឡើយ។

២. សម្រាប់ការការពារប្រព័ន្ធព័ត៌មានរបស់អ្នកដោយប្រើប្រាស់ពាក្យសម្ងាត់បែបនេះមានប្រសិទ្ធភាពខ្ពស់ហើយ អាចការពារដោយមានលទ្ធភាពនៃការ Hack គេយកពាក្យសម្ងាត់របស់គេបាននៅតែតម្រូវធ្វើការអភិវឌ្ឍ Software របស់យើងឱ្យទាន់តាមសម័យកាលផងដែរ។ ចំណុមួយទៀតខ្ញុំសូមណែនាំឱ្យមានការប្រើប្រាស់នូវការផ្ទៀងផ្ទាត់ពីរជាន់ (2 Factor or 2 Step Authentication or 2FA)។ 2FA នឹងទាមទារឱ្យអ្នកប្រើប្រាស់បញ្ចូលលេខកូដមួយផ្សេងទៀត (បន្ថែមពីលើពាក្យសម្ងាត់) ដើម្បីឱ្យអ្នកអាច Access ចូលក្នុងឧបករណ៍ថ្មីណាមួយបាន (log-in)។

៣. 2FA ជាទម្រង់ជាលេខកូដ ដែលផ្ញើទៅកាន់លេខទូរសព្ទដៃ ឬលេខកូដនៅក្នុងកម្មវិធី (App) ឬផ្ញើទៅកាន់អ៊ីម៉ែល ឬលេខកូដមាននៅក្នុងឧបករណ៍ (token)។ វាក៏អាចមានជាទម្រង់ Biometric (ស្កេនម្រាមដៃ) ផងដែរ។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ