ម៉ាស៊ីនរ៉ុក្កែតថ្មីអាចកាត់បន្ថយពេលវេលាធ្វើដំណើរទៅកាន់ភពព្រះអង្គារពីឆ្នាំមកត្រឹមខែ

ទំព័រដើម / ម៉ាស៊ីនរ៉ុក្កែតថ្មីអាចកាត់បន្ថយពេលវេលាធ្វើដំណើរទៅកាន់ភពព្រះអង្គារពីឆ្នាំមកត្រឹមខែ

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត

ក្រោមប្រធានបទៈ “ម៉ាស៊ីនរ៉ុក្កែតថ្មីអាចកាត់បន្ថយពេលវេលាធ្វើដំណើរទៅកាន់ភពព្រះអង្គារពីឆ្នាំមកត្រឹមខែ”

អត្ថបទដកស្រង់ដោយ : សៀម ភេម

#MJQE #AmericanInterconSchool

ក្រុមហ៊ុនឯកជនមួយកំពុងសហការជាមួយទីភ្នាក់ងារអវកាសអាមេរិក NASA ដើម្បីបង្កើតរ៉ុក្កែតថ្មីមួយ ដែលអាចកាត់បន្ថយពេលវេលាធ្វើដំណើរទៅទីអវកាស។ ម៉ាស៊ីនសម្រាប់រ៉ុក្កែតបែបនេះនឹងត្រូវបានរចនាឡើងដើម្បីបង្កើនបរិមាណនៃការរុញច្រានយ៉ាងខ្លាំង ដើម្បីបង្កើនល្បឿននៃការធ្វើដំណើរក្នុងលំហ និងបង្កើនប្រសិទ្ធភាពរបស់វា។

Thrust គឺជាកម្លាំងដែលរុញយានអវកាសឆ្លងកាត់អាកាស ហើយវាត្រូវបានផលិតដោយប្រព័ន្ធជំរុញ។ ជាទូទៅឧស្ម័ន ឬឥន្ធនៈរាវត្រូវបានដុតដើម្បីបង្កើតកម្លាំងរុញច្រានពីខាងក្រោយយានអវកាស ដើម្បីជំរុញវាទៅមុខក្នុងល្បឿនលឿន។ ការរចនាថ្មីដែលមានឈ្មោះថា Pulsed Plasma Rocket (PPR) កំពុងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Howe Industries ដែលមានមូលដ្ឋាននៅ Arizona។ បច្ចុប្បន្នក្រុមហ៊ុនកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការសិក្សាពីបច្ចេកវិទ្យាមុននឹងបង្កើតគំរូម៉ាស៊ីន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះ ក្រុមហ៊ុន Howe Industries បាននិយាយថា បច្ចេកវិទ្យារ៉ុក្កែតបែបនេះនឹងត្រូវការចាំបាច់ ដើម្បីគាំទ្រដល់ផែនការរបស់ NASA ក្នុងការបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទ ហើយបន្ទាប់ពីនោះ អាចជាភពអង្គារ។ ទីភ្នាក់ងារអវកាសក៏បានកំណត់គោលដៅសាងសង់មូលដ្ឋានរយៈពេលវែងក្នុងលំហផងដែរ។ ប៉ុន្តែឧបសគ្គធំចម្បងចំពោះផែនការទាំងអស់នេះគឺការធ្វើដំណើរមានរយៈពេលធ្វើវែង ដែលមិនសមស្របជាមួយនឹងប្រព័ន្ធយានអវកាសបច្ចុប្បន្ន។

NASA ប៉ាន់ប្រមាណថា ព្រះច័ន្ទស្ថិតនៅចម្ងាយជាមធ្យមប្រហែល ៣៨២.៥០០ គីឡូម៉ែត្រពីផែនដី។ ចម្ងាយពិតប្រាកដប្រែប្រួលដោយសារតែគន្លងរបស់ព្រះច័ន្ទនៅជុំវិញផែនដី។ ចម្ងាយជាមធ្យមពីផែនដីទៅភពព្រះអង្គារគឺ 225 លានគីឡូម៉ែត្រ។ NASA និយាយថា ការធ្វើដំណើរទៅកាន់ភពព្រះអង្គារជាមួយនឹងយានអវកាសដែលមានស្រាប់នឹងចំណាយពេលយ៉ាងហោចណាស់ ៤00ថ្ងៃ ទាំងទៅទាំង    មក។ អ្នកអភិវឌ្ឍន៍កម្មវិធី Pulsed Plasma Rocket ដែលត្រូវបានស្នើឡើងបាននិយាយថា វាអាចកាត់បន្ថយពេលវេលាធ្វើដំណើរទៅកាន់ភពក្រហមបានប្រហែលពីរខែក្នុងមួយផ្លូវ។ NASA បានពណ៌នាប្រព័ន្ធបាញ់បង្ហោះអវកាស (SLS) ថាជាប្រព័ន្ធដែលមានថាមពលខ្លាំងបំផុតមិនធ្លាប់មាន។ ទីភ្នាក់ងារនេះបាននិយាយថា ប្រព័ន្ធរ៉ុក្កែត (SLS) ត្រូវបានគេរំពឹងថានឹងផ្តល់កម្លាំងរុញច្រានជិត 53 N ក្នុងអំឡុងពេលធ្វើដំណើរទៅទីអវកាស។

អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពី៖

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ