ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី១០ បង្រៀនដោយអ្នកគ្រូ ឃុន វួចនា

ទំព័រដើម / ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី១០ បង្រៀនដោយអ្នកគ្រូ ឃុន វួចនា

កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤  កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី បានរៀបចំការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី១០   បង្រៀនដោយអ្នកគ្រូ ឃុន វួចនា ។

គោលបំណងនៃការបង្រៀនថ្នាក់និទស្សន៍គឺ ដើម្បីចែករំលែកអំពីវិធីសាស្រ្ត បទពិសោធន៍ក្នុងការបង្រៀន និង​ពង្រឹង​គុណភាព​បង្រៀនឱ្យ​កាន់តែមានគុណភាព​ ​​ដើម្បីធ្វើឱ្យសិស្សងាយយល់ និងឆាប់ចាប់បានមេរៀន។  អំឡុងពេលនៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ ផ្លាស់ប្ដូរវិធីសាស្ត្រ កែលម្អ រួមទាំងបំពេញចំណុចខ្វះចន្លោះដែលខ្លួនមាន ដើម្បីជាយាន្ត និងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវចក្ខុវិស័យអប់រំ។​ ការបង្រៀនប្រកបទៅដោយភាពសកម្មក្រោមការចូលរួមដោយ ចាងហ្វាង គុណ ភ័ត្រ្តា ចាងហ្វាងរងនៃសាលារៀនអន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងការសហការបង្រៀននិងរៀន ហើយត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ