ទំព័រដើម / ការពិសោធស្តីពីការសង្កេតបេះដូងថនិកសត្វសម្រាប់ថ្នាក់ទី ០៨ "ខ"
កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំការពិសោធក្រោមប្រធានបទ “ការសង្កេតសរីរាង្គបេះដូងថនិកសត្វ” ជូនដល់សិស្សថ្នាក់ទី៨ "ខ" ដែលដឹកនាំដោយអ្នកគ្រូ ប៊ូ ទេវី បង្រៀនមុខវិជ្ជាជីវវិទ្យា ។ ក្នុងការពិសោធលើប្រធានបទនេះផងដែរ អ្នកគ្រូ បានលើកយកនូវចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកធ្វើការបង្ហាញដល់សិស្សានុសិស្សឱ្យយល់ពីរូបរាងខាងក្រៅ និងទម្រង់ខាងក្នុងរបស់បេះដូចជ្រូកដើម្បីឱ្យពួកគេស្វែងយល់មេរៀនកាន់តែច្បាស់នៃការពិសោធជាក់ស្តែង ។ សិស្សានុសិស្សទាំងអស់បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តការពិសោធជាក់ស្តែងដោយមានការណែនាំពីលោកគ្រូរហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវវត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។