ការបំផុសសិស្សចូលរួមលេងល្បែងប្រជាប្រិយខ្មែរតាមបណ្តាសាលារៀនជាចំណែកជួយលើកស្ទួយតម្លៃវប្បធម៌ជាតិ

ទំព័រដើម / ការបំផុសសិស្សចូលរួមលេងល្បែងប្រជាប្រិយខ្មែរតាមបណ្តាសាលារៀនជាចំណែកជួយលើកស្ទួយតម្លៃវប្បធម៌ជាតិ

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងការអប់រំ

ក្រោមប្រធានបទ៖ “ការបំផុសសិស្សចូលរួមលេងល្បែងប្រជាប្រិយខ្មែរតាមបណ្តាសាលារៀនជាចំណែកជួយលើកស្ទួយតម្លៃវប្បធម៌ជាតិ”

អត្ថបទដកស្រង់ដោយ : ប៉ែន មាលតី

#MJQE #AmericanInterconSchool

ល្បែងប្រជាប្រិយ គឺជាមរតកសិល្ប:វប្បធម៌ អរិយធម៌ដ៏ចំណាស់មួយរបស់ខ្មែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបានរីកត្រចះត្រចង់ និងជាសក្ខីភាពដ៏អស្ចារ្យដើម្បីបង្ហាញពិភពលោកឱ្យដឹងឮ និងស្ញប់ស្ញែងពីភាពសម្បូរបែបនៃអរិយធម៌ខ្មែរ។ ល្បែងប្រជាប្រិយ បានកកើតឡើងពីជីវិតប្រចាំថ្ងៃនៃប្រជាកសិករតាមសម័យកាលនីមួយៗ ដោយគ្មានកាលបរិច្ឆេទ ឬឈ្មោះអ្នកបង្កើត អ្នកផ្ដួចផ្ដើម និងពីប្រវត្តិច្បាស់លាស់នោះទេ គឺមានប្រភពចេញពីកម្លាំងពលកម្ម ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប្រជាកសិករ និងជាការចេះតៗគ្នាតែប៉ុណ្ណោះ។ ប្រជាជនកម្ពុជានិយមលេងល្បែងប្រជាប្រិយខ្មែរ នៅពេលមានពិធីបុណ្យទានម្តងៗ ជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ បច្ចុប្បន្ន ល្បែងប្រជាប្រិយខ្មែរមួយចំនួនស្ទើរតែមិនសូវបានគេស្គាល់ និងមិនសូវបានឃើញមានលេងផង។

ដោយមើលឃើញពីគុណតម្លៃនៃចំណេះដឹងផ្នែកវប្បធម៌ ប្រពៃណីមួយនេះទើបគណៈគ្រប់គ្រងនៃសាលារៀនអន្តរទ្វីប អាមេរិកាំង បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការបំផុសស្មារតីសិស្សឱ្យចូលរួមលេងល្បែងប្រជាប្រិយខ្មែរតាមរយៈកម្មវិធី “ទិវាវប្បធម៌ប្រចាំឆ្នាំ” ដែលសាលារៀនបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ដោយមានការសហការចូលរួមរៀបចំពីសំណាក់់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់លោក លោកស្រីដែលជាមាតាបិតា អ្នកអាណាព្យាបាលសិស្សផងដែរដើម្បីបន្សល់នូវអនុស្សាវរីយ៍ល្អៗជាមួយសាលារៀនយើង។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ