ទំព័រដើម / បទបង្ហាញស្ដីអំពី “អំពីការអប់រំសីលធម៌ និងរបៀបនៃការស់នៅក្នុងសង្គម”

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំធ្វើបទបង្ហាញស្ដីអំពី “អំពីការអប់រំសីលធម៌ និងរបៀបនៃការស់នៅក្នុងសង្គម” ជូនដល់សិស្សានុសិស្សសម្រាប់ឆមាសទី២។ គោលបំណងនៃបទបង្ហាញនេះ ដើម្បីរម្លឹកច្បាប់វិន័យសាលា សីលធម៌ រួមទាំងការសិក្សាររៀនសូត្រ ការគិតបែបវិជ្ជមាន ការចេះអធ្យាស្រ័យគ្នា ការចេះជួយខ្លួនឯង ការអប់រំផ្សារភ្ជាប់ជាមួយការរស់នៅទូទៅក៏ដូចជាផ្តល់ចំណេះដឹងផ្សេងៗបន្ថែមទៀតក្រៅពីការសិក្សានៅក្នុងថ្នាក់រៀន។ ជាមួយគ្នានេះដែរ សិស្សនុសិស្សក៏បានដឹងពីសុជីវធម៌ចំពោះមាតាបិតា លោកគ្រូ អ្នកគ្រូ មិត្តភ័ក្រ រួមទាំងអ្នកនៅជុំវិញខ្លួន ចេះគោរព ព្រមទាំងការឱ្យតម្លៃអ្នកដទៃ ជាពិសេស គឺចេះគោរព និងឱ្យតម្លៃខ្លួនឯងផងដែរ។