ទំព័រដើម / ហេតុផល៥យ៉ាងដែលធ្វើឱ្យមនុស្សបច្ចុប្បន្ននិយមធ្វើដំណើរកម្សាន្ត ដោយការបោះតែនតិ៍
អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទៈ “ហេតុផល៥យ៉ាងដែលធ្វើឱ្យមនុស្សបច្ចុប្បន្ននិយមធ្វើដំណើរកម្សាន្ត
ដោយការបោះតែនតិ៍”
អត្ថបទដកស្រង់ដោយ : ប៉ែន ពន្លឺ
#MJQE #AmericanInterconSchool
ទេសចរណ៍បោះតែនតិ៍កំពុងតែកើនប្រជាប្រិយភាពខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ហើយការបោះតែនតិ៍បានក្លាយជាជម្រើសថ្មីសម្រាប់អ្នកដែលចង់ធ្វើដំណើរ ដោយមិនមានហានិភ័យជួបមនុស្ស ឬស្នាក់នៅកន្លែងដែលយើងមិនបានដឹងពីរបៀបគ្រប់គ្រង និងធ្វើឱ្យយើងទទួលបាននូវបទពិសោធដែលមិនធ្លាប់ជួបពីមុនមក។ ខាងក្រោមនេះគឺជាហេតុផល៥យ៉ាង ដែលធ្វើឱ្យមនុស្សបច្ចុប្បន្ននិយមធ្វើដំណើរកម្សាន្តដោយការបោះតែនតិ៍៖
១. ការបោះតែនតិ៍ទទួលបានអនុស្សាវរីយ៍កាលពីកុមារភាព :
មានមនុស្សភាគច្រើន បានចំណាយពេលវេលាក្នុងការធ្វើដំណើរកម្សាន្តដោយការបោះតែនតិ៍យ៉ាងហោចណាស់មួយយប់នៅទីតាំងដែលពួកគេបានជ្រើសរើស ហើយអ្នកបោះតែនតិ៍ទាំងនោះអាចជាក្រុមមនុស្សដែលមានអាយុចន្លោះចាប់ពី២៥ ដល់៥៥ឆ្នាំ ពួកគេច្បាស់ជាធ្លាប់ឆ្លងកាត់បទពិសោធបោះតែនតិ៍មួយចំនួនផងដែរ។ សម្រាប់ហេតុផលនេះ មនុស្សដែលឈានចូលដល់វ័យធ្វើការ តែងតែចង់រស់នៅពេលរាត្រីសប្បាយៗ។ ដូច្នេះ ការត្រឡប់ទៅបោះតែនតិ៍ គឺដូចជាការត្រឡប់ទៅរកភាពយុវវ័យរបស់ពួកគេវិញ។ មិនថាបច្ចេកវិទ្យារីកចម្រើនប៉ុណ្ណានោះទេ ប៉ុន្តែមនុស្សនៅតែនឹកដល់ធម្មជាតិដើមរបស់ខ្លួន។
២. ការបោះតែនតិ៍ទទួលបានសេរីភាពជារបស់ផ្ទាល់ខ្លួន :
សព្វថ្ងៃនេះ មនុស្សក្នុងសង្គមត្រូវទទួលបន្ទុក និងសម្ពាធតាំងពីការទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គម ការសិក្សា ការងារទូទៅ ពួកគេមានទំនោរគិតពីកន្លែងលាក់ខ្លួន ដើម្បីទទួលបានភាពស្ងប់ស្ងាត់។ ការធ្វើដំណើរបោះតែនតិ៍ អាចជាជម្រើសដ៏ស័ក្ដិសមបំផុតសម្រាប់ពួកគេ។ ការបោះតែនតិ៍ គឺជាការផ្សងព្រេងនៅគ្រប់ជំហាននៃការធ្វើដំណើរ។ សំខាន់ជាងនេះទៅទៀត ការបោះតែនតិ៍គឺអាចផ្តល់ឱកាសឱ្យពួកគេបាននៅជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ នឹងអាចធ្វើឱ្យពួកគេបាននិយាយ និងយល់ចិត្តគ្នាទៅវិញទៅមក ជាពិសេសមើលឃើញខ្លួនឯងកាន់តែច្រើនជាងមុន។
៣. ការបោះតែនតិ៍ក្លាយជាឱសថព្យាបាលផ្លូវចិត្តយ៉ាងប្រសើរ :
ការធ្វើដំណើរទេសចរណ៍ជាមធ្យោបាយបំបាត់ទុក្ខ និងមានប្រជាប្រិយភាពសម្រាប់មនុស្សទូទៅ។ ប៉ុន្តែសព្វថ្ងៃនេះ ការបោះតែនតិ៍ក៏ជាលក្ខណៈដំណើរកម្សាន្តបែបទេសចរណ៍មួយដែលមានប្រជាប្រិយភាពអាចជួយដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តផងរបស់ពួកគេផងដែរ។
៤. ការបោះតែនតិ៍ជាការកម្សាន្តមួយចាយប្រាក់តិច និងទទួលបានបទពិសោធច្រើន :
មូលដ្ឋាននៃការបោះតែនតិ៍ គឺជាដំណើរកម្សាន្តដែលមានតម្លៃថោកសមរម្យ។ ព្រោះយើងនឹងមិនត្រូវចំណាយលើការស្នាក់នៅ និងអាហារ ប៉ុន្តែការរៀបចំតែនតិ៍សម្រាប់គេងក្នុងតំបន់គឺត្រូវចំណាយលើការថែទាំខ្លះៗ។ ចំពោះតែន៍ដែលប្រើហើយ គឺពួកគេអាចប្រើបានរហូត ខណៈពេលដែលយើងចង់ទៅបោះតែនតិ៍ម្ដងទៀតនៅពេលក្រោយ។ ទាំងនេះហើយគឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលធ្វើឱ្យអ្នកទេសចរប្រភេទនេះ នៅតែពេញនិយម និងមិនហួសសម័យ។ វាទទួលបានអត្ថប្រយោជន៍ច្រើន មិនថាបទពិសោធ និងភាពរឹងមាំផ្លូវចិត្តនោះទេ។
៥. ការបោះតែនតិ៍ជាដំណើរផ្សងព្រេងដ៏អស្ចារ្យ :
ជីវិតធម្មតារបស់មនុស្សភាគច្រើន គឺធ្វើទម្លាប់ដដែលៗជារៀងរាល់ថ្ងៃ ជួនកាលពួកគេពឹងផ្អែកលើអ្នកបច្ចេកទេស ឬអ្នកដែលមានសមត្ថភាពជាក់លាក់ក្នុងការគ្រប់គ្រង តែពេលខ្លះពួកគេនឹងមានអារម្មណ៍ថា ពួកគេមិនអាចពឹងលើខ្លួនឯងបានទេ។ ប៉ុន្តែការធ្វើដំណើរទៅបោះតែនតិ៍ គឺត្រូវតែធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងដូចជា ថែរក្សាសុវត្ថិភាពខ្លួនឯង និងអ្នកដែលធ្វើដំណើរជាមួយគ្នា ចម្អិនអាហារក្នុងព្រៃដោយគ្មានសម្ភារៈគ្រប់គ្រាន់។ ទាំងអស់នេះនឹងអនុញ្ញាតឱ្យពួកគេអាចប្រើសភាវគតិរស់រានមានជីវិតរបស់ខ្លួនទៅនឹងធម្មជាតិ ដែលគេហៅថាបទពិសោធជីវិតនោះឯង៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖