ពិធីសូត្រមន្តដំឡើងរាសី សិរីមង្គល លើកទី១៥ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង

ទំព័រដើម / ពិធីសូត្រមន្តដំឡើងរាសី សិរីមង្គល លើកទី១៥ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង

 

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្ដរទ្វីប អាមេរិកាំង បាននិមន្តព្រះសង្ឃចំនួន០៩អង្គ រៀបចំប្រារព្ធនូវពិធីសូត្រមន្តដំឡើងរាសី និងរាប់បាត្រ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរជូនដល់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងលោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សទាំងអស់ក្នុងឱកាសឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ នេះជាលើកទី១៥ ហើយដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានផ្តួចផ្តើមរៀបចំប្រារព្ធពិធីសូត្រមន្តដំឡើងរាសីសិរីមង្គល និងរាប់បាត្រនេះឡើងនៅមុនថ្ងៃចូលឆ្នាំថ្មីមកដល់ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរតាមបែបព្រះពុទ្ធសាសនា។ ព្រះសង្ឃបានប្រោះព្រំបួងសួងដំឡើងរាសីសុំពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការកើតមានដល់ស្ថាប័ន លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សនាឱកាសឆ្នាំថ្មីជម្នះគ្រប់ឧបសគ្គ និងចៀសចាកឆ្ងាយពីឧបទ្រពទាំងពួងកុំបីជួបឡើយ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ