ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៩ វគ្គផ្តាច់ព្រ័ត្រ

ទំព័រដើម / ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៩ វគ្គផ្តាច់ព្រ័ត្រ

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៩ វគ្គជម្រុះជុំទី២ សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី១២ ដើម្បីស្វែងរកបេក្ខជនដែលពូកែជាងគេនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។ កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ការតែងនិពន្ធ និងការស្រាវជ្រាវ សំដៅរួមចំណែកការពារ និងលើកកម្ពស់វប្បធម៌ អរិយធម៌ខ្មែរ ព្រមទាំងពង្រីកចំណេះដឹងដល់ប្អូនៗសិស្សានុសិស្ស។ តាមរយៈការប្រកួតនេះបានធ្វើឱ្យសិស្សានុសិស្សបង្កើនការយកចិត្តទុកដាក់ក្នុងការសរសេរត្រូវតាមអក្ខរាវិរុទ្ធ ពូកែលើសំណេរ តែងសេចក្តី និងឈានទៅរកភាពស្ទាត់ជំនាញក្នុងការតែងនិពន្ធទៀតផង ជាពិសេសគឺធ្វើឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រកាន់​តែ​ពូកែ​ជាងមុនលើមុខវិជ្ជាភាសាខ្មែរ ដើម្បីចូលរួមលើកកម្ពស់​វិស័យអក្សរសាស្រ្តជាតិរបស់យើង​ទាំងអស់​គ្នា។

សកម្មភាពផ្សេងៗ សូមចុចលើតំណភ្ជាប់ខាងក្រោម៖ 

https://www.facebook.com/photo/?fbid=46416241​9273706&set​=pcb.464167945​939820

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ