ទំព័រដើម / ពិធីប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សពូកែនិទ្ទេស A
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំពិធីប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សពូកែនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅសាលប្រជុំ សូវ ហុងគុយ អគារ លីម គីមណយ នៃ សាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ក្រោមអធិបតីភាព ចាងហ្វាង រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង ហើយនៅក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោកគ្រូ អ្នកគ្រូថ្នាក់ទី១២ និងអ្នកអាណាព្យាបាលសិស្សចូលរួមអបអរសាទរផងដែរ។
សមិទ្ធផលដ៏ត្រចះត្រចង់ ដែលស្របតាមគោលនយោបាយអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមស្ដង់ដារបទដ្ឋានអប់រំជាតិនៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ អ្វីដែលពិសេសនោះ គឺជោគជ័យទាំងអស់នេះ ពុំមែនកើតចេញពីព្រេងសំណាងនោះទេ តែផ្ទុយមកវិញគឺកើតចេញពីការខិតខំប្រឹងប្រែង និងមានផែនការអប់រំ ក៏ដូចជាទស្សនវិស័យយ៉ាងច្បាស់លាស់ ព្រមទាំគួបផ្សំជាមួយនឹងការសហការរបស់សិស្សានុសិស្ស និងការជំរុញលើកទឹកចិត្តរបស់អាណាព្យាបាលផង ដែរ។ ជាចុងក្រោយនៃកម្មវិធី គណៈគ្រប់គ្រងសាលារៀនបានប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សពូកែនិទ្ទេស A ព្រមទាំងមានការថតរូបអនុស្សាវរីយ៍រួមគ្នាយ៉ាងសប្បាយរីករាយក្រៃលែង។
សកម្មភាពពិធីប្រគល់មេដាយ បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សពូកែនិទ្ទេស A