ទំព័រដើម / ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាជីវវិទ្យា ស្ដីអំពី៖ AND ជាទម្រពត៌មានសេនេទិច
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាជីវវិទ្យាថ្នាក់ទី១២ បង្រៀនដោយលោកគ្រូ សុច ភាព នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ។ គោលបំណងនៃការបង្រៀនថ្នាក់និទស្សន៍គឺ ដើម្បីចែករំលែកអំពីវិធីសាស្រ្ត បទពិសោធន៍ក្នុងការបង្រៀន ការផលិតសម្ភារៈឧបទេស និងពង្រឹងគុណភាពបង្រៀនឱ្យកាន់តែមានគុណភាព ដើម្បីធ្វើឱ្យសិស្សងាយយល់ និងឆាប់ចាប់បានមេរៀន។ អំឡុងពេលនៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ ផ្លាស់ប្ដូរវិធីសាស្ត្រ កែលម្អ និងបំពេញចំណុចខ្វះចន្លោះដែលខ្លួនមាន ដើម្បីជាយាន្ត ព្រមទាំងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវចក្ខុវិស័យអប់រំសតវត្សទី២១។ ការបង្រៀនប្រកបទៅដោយភាពសកម្មក្រោមការចូលរួមរបស់ ចាងហ្វាង ចាងហ្វាងរង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងការសហការបង្រៀននិងរៀន ហើយត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយ។