ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (Aii, AIS និង SOGO) ប្រារព្ធកម្មវិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤

ទំព័រដើម / ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (Aii, AIS និង SOGO) ប្រារព្ធកម្មវិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាលារៀន អន្តរទ្វីប អាមេរិកាំង AIS និង SOGO) បានរៀបចំប្រារព្ធកម្មវិធីអបអរសាទរ ទិវាអន្តរជាតិនារី ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ និងលោកជំទាវ អ៊ឹង លីហុង គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសាធារណជនជាច្រើននាក់នៅរោងភាពយន្ត Prime Cineplex នៃ Samai Square។

កម្មវិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនានេះ ត្រូវបានប្រារព្ធឡើងដោយមានការរៀបចំឱ្យមានជាវេទិកា សាធារណៈក្រោមប្រធានបទ "ភាពជើងឯកនៃភាពចម្រុះនៅកន្លែងធ្វើការ" ដើម្បីអបអរទិវានារីអន្តរជាតិ លើកទី១១៣ ឆ្នាំ២០២៤ និងស្របតាមមូលបទថ្នាក់ជាតិ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសជាស្រ្តីចំនួន០៤រូប ដែលមានវោហាសព្ទល្អៗ ដើម្បីជំរុញលើកទឹកចិត្តដល់ស្ត្រី និងសាធារណជន ដែលក្នុងមានវាគ្មិន៖ 
១. សាស្ត្រាចារ្យបណ្ឌិត បូ ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា
២. លោកស្រី តិច ស៊ីមហ៊ាង ស្ថាបនិកក្រុមហ៊ុន KM Textiles Company Limited និង Keimeas Handicrafts
៣. កញ្ញា កែវ គូនីឡា ដៃគូគ្រប់គ្រងនៃក្រុមហ៊ុន Mekhala Radiant Communications
៤. អ្នកស្រី នុត ក្លារ៉ា នាយិកាប្រតិបត្តិ នៃក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS)
រួមទាំងមានការបង្ហាញនូវចំណាប់អារម្មណ៍តំណាងស្រ្តីឆ្នើមដោយ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងមានការសូត្រកំណាព្យរៀបរាប់ពីស្នាដៃដឹកនាំ និងតួនាទីរបស់ស្រ្តីដ៏ឆ្នើមក្នុងការចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ផងដែរ។

គួររំឭកដែរថាជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាលារៀន អន្តរទ្វីប អាមេរិកាំង AIS និង SOGO)  បានរៀបចំប្រារព្ធនូវ ទិវាអន្តរជាតិនារីនេះ ឡើងនៅមុនថ្ងៃទិវានេះមកដល់ ដើម្បីជាចូលរួមចំណែក្នុងការអបអរសាទរ ទិវាអន្តរជាតិនារីទូទាំងពិភពលោក៕

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ