ការបង្រៀនថ្នាក់និទស្សន៍ថ្នាក់ក្រោមមត្តេយ្យ1-2 មុខវិជ្ជាបុរេគណិត

ទំព័រដើម / ការបង្រៀនថ្នាក់និទស្សន៍ថ្នាក់ក្រោមមត្តេយ្យ1-2 មុខវិជ្ជាបុរេគណិត

កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2024 កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែបានរៀបចំការបង្រៀនថ្នាក់និទស្សន៍ថ្នាក់ក្រោមមត្តេយ្យ1-2 មុខវិជ្ជាបុរេគណិត បង្រៀនដោយអ្នកគ្រូ ឡុង ស្រីឡា។ គោលបំណងនៃការបង្រៀនថ្នាក់និទស្សន៍នេះគឺ ដើម្បីចែករំលែកអំពីវិធីសាស្រ្ត បទពិសោធន៍ក្នុងការបង្រៀន ការផលិតសម្ភារឧបទេស និង​ពង្រឹង​គុណភាព​បង្រៀនឱ្យ​កាន់តែមានគុណភាព​ ​​ដើម្បីធ្វើឱ្យសិស្សងាយយល់ និងឆាប់ចាប់បានមេរៀន។ អំឡុងពេលនៃការបង្រៀនថ្នាក់និទស្សន៍ លោកគ្រូ អ្នកគ្រូមានឱកាសសួរសំណួរ ដោះស្រាយនូវចម្ងល់ ផ្លាស់ប្ដូរវិធីសាស្ត្រ កែលម្អ និងបំពេញចំណុចដែលខ្វះខាត់ដែលខ្លួនមាន ដើម្បីជាយាន្ត ព្រមទាំងជាគន្លឹះក្នុងការបង្រៀនរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវចក្ខុវិស័យអប់រំសតវត្សរ៍ទី២១។​ ការបង្រៀនប្រកបទៅដោយភាពសកម្មក្រោមការចូលរួមរបស់ ចាងហ្វាង ចាងហ្វាងរង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងការសហការបង្រៀននិងរៀន ហើយត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយ។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ