ទំព័រដើម / តើ Bitcoin គឺជាអ្វី?
អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងរបកគំហើញ
ក្រោមប្រធានបទ “តើ Bitcoin គឺជាអ្វី?”
អត្ថបទដកស្រង់ដោយ៖ មុយ យូលែង
#MJQE #AmericanInterconSchool
Bitcoin គឺជារូបិយប័ណ្ណអេឡិចត្រូនិក ឬរូបិយប័ណ្ណឌីជីថលមួយប្រភេទនៅក្នុងចំណោមរូបិយប័ណ្ណឌីជីថល ឬរូបិយ ប័ណ្ណគ្រីបតូជាច្រើន (Crypto Currency) ដែលបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងរូបមន្តគណិតវិទ្យាដែលមានភាពស្មុគស្មាញ។
អ្នកកាន់កាប់រូបិយប័ណ្ណអេឡិចត្រូនិក “Bitcoin” អាចផ្ទេរពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ទៀតបានយ៉ាងឆាប់រហ័ស ជាមួយកម្រៃជើងសារតិច និងពុំឆ្លងកាត់ធនាគារកណ្តាលឡើយ ពោល Bitcoin គឺជារូបិយប័ណ្ណឯករាជ្យដែលពុំមានរដ្ឋណាមួយគ្រប់គ្រងនោះទេ។ ថ្មីៗនេះ រូបិយប័ណ្ណអេឡិចត្រូនិកដ៏ល្បីមួយប្រភេទមានឈ្មោះថា “Bitcoin” បានឡើងតំលៃរហូតដល់ជាង ៧០,០០០ដុល្លារ ក្នុងមួយកាក់ ឬក្នុង 1Bitcoin ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សូមរំលឹកផងដែរថា Bitcoin ធ្លាប់ឡើងដល់ជាង ៦០,០០០ដុល្លារ នៅឆ្នាំ២០២១ និងធ្លាក់ចុះវិញនៅត្រឹមតែ ១៦,០០០ដុល្លារ ក្នុងឆ្នាំ២០២២។
បច្ចុប្បន្នយើងសង្កេតឃើញវត្តមានមនុស្សជាច្រើនបានចាប់អារម្មណ៍ជាមួយរូបិយប័ណ្ណអេឡិចត្រូនិក “Bitcoin” រហូតឈានដល់ការបណ្តាក់ទុន ឬវិនិយោគជាមួយរូបិយប័ណ្ណអេឡិចត្រូនិកមួយនេះតាមរយៈឈ្មួញកណ្តាល ឬ គេហទំព័រផ្សេងៗដែលយើងហៅថា “Broker ឬ Exchange” នៅលើប្រព័ន្ធអ៊ីនធឺណេត។
កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី“ការមិនទទួលស្គាល់ ឧបករណ៍ Bitcoin និងឧបករណ៍អេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែលនៅទីផ្សារប្រទេសកម្ពុជា”។ ពោល ប្រទេសកម្ពុជា ពុំទាន់ទទួលស្គាល់រូបិយប័ណ្ណអេឡិចត្រូនិក “Bitcoin” នៅឡើយនោះទេ។ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការវិនិយោគជាមួយរូបិយប័ណ្ណអេឡិចត្រូនិក “Bitcoin” និងរូបិយប័ណ្ណអេឡិចត្រូនិកផ្សេងទៀតដែលអាចនាំឱ្យកើតមានហានិភ័យដូចជា៖
១. ប្រឈមនឹងការចាញ់បោកឈ្មួញកណ្តាល ប្រើប្រាស់មធ្យោបាយអូសទាញ ប្រើប្រាស់កម្មវិធី (App) ឬគេ
ហទំព័រក្លែងបន្លំ។
២. ប្រឈមនឹងការបាត់បង់ ដែលបង្កដោយឧក្រិដ្ឋជនបច្ចេកវិទ្យា លួចយករូបិយប័ណ្ណ អេឡិចត្រូនិក ឬទ្រព្យ
សម្បត្តិឌីជីថល។
៣. ជនខិលខូចអាចប្រើប្រាស់គម្រោងបោកប្រាស់បន្តគ្នា " PONZI SCHEME " ដែលលសន្យាថានឹង
ទទួលបានផលចំណេញខ្ពស់ដល់អ្នកវិនិយោគ ដោយមានហានិភ័យតិច និងចំណេញលឿន។
៤. ធ្លាក់ចូលអន្ទាក់ ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាផ្សេងៗដូចជា ឆបោក ជួញដូរគ្រឿងញៀន ល្បែងអន
ឡាញ ចាប់ជំរិត សម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មជាដើម៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖