ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨

ទំព័រដើម / ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨

អត្ថបទព័ត៌មានស្តីព្រឹត្តិការណ៍ និងការកម្សាន្ត

ក្រោមប្រធានបទ “ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨”

អត្ថបទដកស្រង់ដោយ : ផែង ស្រីណាង

#MJQE #AmericaninterconSchool

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ បានរៀបចំឡើងរយៈពេល០២ថ្ងៃ ពោលគឺកាលពីថ្ងៃទី១៦ និងទី១៧ ខែមីនា ឆ្នាំ២០២៤ ដោយមានរៀបចំនូវព្រឹត្តិការណ៍កម្សាន្តជាច្រើន។ បើយោងតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថាព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨នេះ បានរៀបចំសកម្មភាពកម្សាន្តជាច្រើនដូចជា ទស្សនីយភាពសិល្បៈ ការតាំងពិព័រណ៍ ការប្រណាំងកង់ ការរត់កម្សាន្ត ការប្រណាំងទូក ការប្រកួតវាយកូនគោលជាដើម។

គោលបំណងនៃពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ បុណ្យទន្លេមានតួនាទីយ៉ាសំខាន់ ដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ឱ្យកាន់តែសំបូរបែប ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។

សូមបញ្ជាក់ជូនដែរថា ពិធីបើកជាផ្លូវការបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” និងការប្រកាសបើកយុទ្ធនាការ “ទស្សនាសៀមរាបឆ្នាំ២០២៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ