ទំព័រដើម / ដំណើរទស្សនកិច្ចសិក្សាទៅប្រាសាទសំបូរព្រៃគុក
កាលពីថ្ងៃទី១៦ មីនា ២០២៤ គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំងបានធ្វើដំណើរទស្សនកិច្ចសិក្សាទៅប្រាសាទសំបូរព្រៃគុក សម្រាប់សិស្សានុសិស្សថ្នាក់ទី១០ ដល់ទី១២។ ការរៀបចំដំណើរទស្សនកិច្ចនេះគឺធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសឱ្យសិស្សានុសិស្សបានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែង ដែលទទួលបានតាមរយៈការទស្សនា និងសិក្សាឈ្វេងយល់បន្ថែមពីតំបន់ប្រាសាទ ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ។
ទន្ទឹមនោះ ប្អូនៗសិក្សានុសិស្ស បានសិក្សាឈ្វេងយល់ពីប្រវត្តិសាស្រ្ត នៃការកសាងប្រាសាទបុរាណ ចម្លាក់ខ្មែរ និងរឿងរ៉ាវនឹកស្មានមិនដល់មួយចំនួនទៀតសុទ្ធសឹងជាចំណេះដឹងដែលទទួលបានពីមគ្គុទេសក៍ជំនាញៗ ក្នុងការបកស្រាយពន្យល់លម្អិតរឿងរ៉ាវទាំងនោះ។ ក្រៅពីនេះសិក្សានុសិស្សក៏អាចឈ្វេងយល់ពីដំណើរកម្សាន្តរបស់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ និងពីរបៀបរបប នៃការរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ទាំងនោះបានយ៉ាងប្រសើរផងដែរ។ ទាំងនេះក៏អាចចាត់ទុកជាចំណេះដឹងល្អៗ ដែលសិស្សទទួលពីដំណើរទស្សនកិច្ចសិក្សានេះ ពិតណាស់ដំណើរទស្សនកិច្ចសិក្សានេះបានឆ្លុះបញ្ចាំងខ្លឹមសារមេរៀនទៅនឹងស្ថានភាពសង្គមជាក់ស្ដែងដែលសិស្សបានយល់ដឹងមួយកម្រិតបន្ថែមទៀត។ ព្រមទាំងឧបត្ថម្ភអំណោយសប្បុរធម៌ជូនដល់សិស្សានុសិស្ស នៃសាលាបឋម-អនុវិទ្យាល័យ អាត់ស៊ូ ផងដែរ។ ដំណើរទស្សនកិច្ចនេះក៏បានបង្កើតជាអនុស្សាវរីយ៍ជាមួយលោកគ្រូអ្នកគ្រូមិត្តរួមថ្នាក់ផងដែរ។