ទំព័រដើម / កម្មវិធីបំណិនជីវិតស្តីអំពី បង្អែមបបរសណ្ដែកខៀវ
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំកម្មវិធីបំណិនជីវិតស្តីពី “បង្អែមបបរសណ្ដែកខៀវ” សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ ដែលបង្រៀនដោយអ្នកគ្រូ អែល សុនីតា។ ការបង្កើតកម្មវិធីនេះឡើង ដើម្បីឱ្យប្អូនចេះធ្វើម្ហូប មានគំនិតច្នៃប្រឌិត ការអភិវឌ្ឍន៍ផ្នែកស្មារតី អារម្មណ៍ និងបង្កើនការចង់ញ៉ាំអាហារជាងមុន។ មួយវិញទៀត កម្មវិធីនេះចង់ឱ្យប្អូនៗចេះរៀបចំ ត្រៀមសម្ភារៈ បំរុងប្រយ័ត្ននៅពេលធ្វើអាហារ និងការធ្វើអាហារបែបងាយៗ រួមទាំងបង្រៀនឱ្យពួកគាត់មានភាពម្ចាស់ការដោយខ្លួនឯងផងដែរ។
សិស្សានុសិស្សបានប្រឹងប្រែងយកចិត្តទុកដាក់មើលពីរបៀបនៃគ្រូបង្រៀន ដោយអារម្មណ៍សប្បាយរីករាយជាពិសេសគឺ ជាពេលវេលាបង្កើតនូវអនុស្សាវរីយ៍ជាមួយមិត្តរួមថ្នាក់ក៏ដូចជាលោកគ្រូ អ្នកគ្រូផងដែរ ។