ផលប៉ះពាល់ធ្ងន់ធ្ងរ៥យ៉ាង នៃការមិនទទួលទានអាហារពេលព្រឹក

ទំព័រដើម / ផលប៉ះពាល់ធ្ងន់ធ្ងរ៥យ៉ាង នៃការមិនទទួលទានអាហារពេលព្រឹក

អត្ថបទព័ត៌មានស្តីអំពីសុខភាព 
ក្រោមប្រធានបទ “ផលប៉ះពាល់ធ្ងន់ធ្ងរ៥យ៉ាង នៃការមិនទទួលទានអាហារពេលព្រឹក”
អត្ថបទដកស្រង់ដោយ : អ៊ាវ ណារី
#MJQE #AmericanInterconSchool

ជាទូទៅមនុស្សមួយចំនួនធំតែងតែមើលរំលងអាហារពេលព្រឹក ដោយមានមមាញឹកជាមួយការងារ ហើយអ្នកខ្លះទៀតគិតថាពិបាកក្នុងការបរិភោគអាហារពេលព្រឹកក៏ជាកត្តាធ្វើឱ្យយើងគ្រប់គ្នាមើលរំលងផងដែរ។ តែបើតាមការសិក្សាស្រាវជ្រាវកន្លងមក អាហារពេលព្រឹកគឺជាអាហារសំខាន់បំផុតសម្រាប់ទ្រទ្រង់សុខភាព ដែលលោកអ្នកមិនគួររំលង។ ដូចនេះ ជាការក្រើនរំលឹកដល់លោកអ្នកដែលកំពុងមានការយល់ខុស ខ្ញុំសូមចែករំលែក៥ចំណុចដែលជាផលប៉ះពាល់នៃការមិនទទួលទានអាហារពេលព្រឹកដូចខាងក្រោម៖

១. អាចបណ្តាលឱ្យឈឺក្បាលប្រកាំង :
កម្រិតជាតិស្ករនៅក្នុងខ្លួនរបស់អ្នកមានកម្រិតទាបនៅពេលព្រឹកដោយសារតែការគ្មានអាហារចូលពោះអស់ពេញមួយយប់។ ប្រសិនបើអ្នកមិនញ៉ាំអាហារនៅពេលព្រឹកទេ រាងកាយនឹងបញ្ចេញអរម៉ូនមួយចំនួន ដើម្បីទូទាត់កម្រិតជាតិស្ករទាប។ ដំណើរការនេះត្រូវបានគេហៅថា hypoglycemia។ ខណៈពេលដែលដំណើរការធ្វើឱ្យមានតុល្យភាពកម្រិតជាតិស្ករ វាមានផលប៉ះពាល់នាំឱ្យមានសម្ពាធឈាមឡើងភ្លាមៗ ដែលជាហេតុធ្វើឱ្យឈឺក្បាល និងឈឺក្បាលប្រកាំង។

២. នាំឱ្យឡើងទម្ងន់ :
ប្រសិនបើអ្នកបានឡើងគីឡូពីរទៅបីគីឡូបន្ថែមទៀតដោយមិនដឹងពីមូលហេតុពិតប្រាកដ នោះវាអាចដោយសារតែអ្នកប្រហែលជារំលងអាហារពេលព្រឹករបស់អ្នកជាប្រចាំ។ ការមិនញ៉ាំអាហារពេលព្រឹកអាចនាំឱ្យឡើងទម្ងន់។ វាគឺដោយសារតែរាងកាយរបស់អ្នកស្រេកឃ្លានពេញមួយយប់ ហើយនៅពេលដែលអ្នកបន្តមិនញ៉ាំអាហារនៅពេលព្រឹកបន្តទៀត នោះរាងកាយចាប់ផ្តើមមានតម្រូវការអាហារដែលមានជាតិស្ករ និងខ្លាញ់កាន់តែខ្ពស់។ មានការសិក្សាជាច្រើនដែលបានផ្សារភ្ជាប់ការធាត់ទៅនឹងការមិនញ៉ាំអាហារពេលព្រឹក។ ដូច្នេះហើយ វាជារឿងសំខាន់បំផុតដែលអ្នកគួរទទួលទានអាហារពេលព្រឹក ជារៀងរាល់ថ្ងៃ។

៣. ពន្យឺតការរំលាយអាហារ :
ការតមអាហារយូរនៅពេលព្រឹក បន្ទាប់ពីមិនបានញ៉ាំអាហារពេញមួយយប់ គឺកាត់បន្ថយសមត្ថភាពរបស់រាងកាយក្នុងការដុតបំផ្លាញកាឡូរី ដែលជាហេតុនាំឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់។ មានការសិក្សាជាច្រើនបានបញ្ជាក់ថា អ្នកដែលញ៉ាំអាហារពេលព្រឹកទៀងទាត់ មានកម្រិតនៃការរំលាយអាហារខ្ពស់ជាង។

៤. អាចបណ្តាលឱ្យជ្រុះសក់ :
ផលប៉ះពាល់គ្រោះថ្នាក់ដ៏សំខាន់មួយនៃការរំលងអាហារពេលព្រឹកគឺថា វាអាចនាំឱ្យជ្រុះសក់។ ការទទួល ទានអាហារដែលមានកម្រិតប្រូតេអ៊ីនទាបអាចជះឥទ្ធិពលអាក្រក់ដល់កម្រិត keratin នៅក្នុងខ្លួន។ Keratin គឺជាសមាសធាតុសំខាន់ដែលបង្កឱ្យមានការជ្រុះសក់ និងបញ្ឈប់ការលូតលាស់សក់។ អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុត ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការលូតលាស់សក់។ ដូច្នេះហើយ ចូរប្រាកដថា អ្នកញ៉ាំអាហារពេលព្រឹកដែលផ្តល់សុខភាពជារៀងរាល់ថ្ងៃ ដែលសម្បូរទៅដោយប្រូតេអ៊ីន ដើម្បីចៀសវាងការជ្រុះសក់។

៥. បង្កើនហានិភ័យនៃជំងឺមហារីក :
នៅពេលដែលអ្នករំលងអាហារពេលព្រឹក វាទំនងជាថាអ្នកអាចនឹងញ៉ាំអាហារច្រើនពេកពេញមួយថ្ងៃ ដើម្បីបំពេញនូវអារម្មណ៍ឃ្លានដែលមានតាំងពីព្រឹក ដែលវាបង្កើនហានិភ័យនៃការធាត់។ យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយ អង្គការស្រាវជ្រាវជំងឺមហារីកឯករាជ្យដ៏ធំបំផុតរបស់ពិភពលោក (Cancer Research UK) បានរកឃើញថា មនុស្សដែលធាត់មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺមហារីក។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖

 

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ