គន្លឹះងាយៗសម្រាប់រក្សាជាតិទឹកក្នុងអំឡុងរដូវក្តៅ

ទំព័រដើម / គន្លឹះងាយៗសម្រាប់រក្សាជាតិទឹកក្នុងអំឡុងរដូវក្តៅ

អត្ថបទព័ត៌មានស្តីពីសុខភាព 
ក្រោមប្រធានបទ “គន្លឹះងាយៗសម្រាប់រក្សាជាតិទឹកក្នុងអំឡុងរដូវក្តៅ”
អត្ថបទដកស្រង់ដោយ : ឡោ ណាវុធ
#MJQE #AmericanInterconSchool
យោងទៅតាមវេជ្ជបណ្ឌិត មិនមានរូបមន្តតែមួយសម្រាប់ការទទួលទានទឹកដែលសមរម្យប្រចាំថ្ងៃសម្រាប់មនុស្សគ្រប់គ្នានោះទេ។ បរិមាណទឹកដែលអ្នកគួរទទួលទានប្រចាំថ្ងៃគឺអាស្រ័យលើរាងកាយរបស់អ្នក ស្ថានភាពសុខភាពរបស់អ្នក និងកត្តាផ្សេងៗទៀត។ មិនមានស្តង់ដាសម្រាប់ចំនួនទឹកដែលមនុស្សពេញវ័យ និងកុមារគួរផឹកជារៀងរាល់ថ្ងៃនោះទេ ទោះបីជាមានការណែនាំទូទៅសម្រាប់ទាំងស្ត្រី និងបុរសក៏ដោយ ដែលស្ត្រីគួរទទួលទានទឹកប្រមាណ២,៧លីត្រក្នុងមួយថ្ងៃ ខណៈបុរសគួរទទួលទានទឹកសរុបជាមធ្យម៣,៧លីត្រ។ ទោះបីជាយ៉ាងណាក៏ដោយ ការទទួលទានទឹកគួរតែជាផ្នែកមួយនៃទម្លាប់ ប្រចាំថ្ងៃរបស់អ្នក មិនមែនជាអ្វីដែលអ្នកត្រូវធ្វើនោះទេ។ គន្លឹះក្នុងការរក្សាសុវត្ថិភាព និងសុខភាពល្អក្នុង រដូវក្តៅនេះ គឺការរក្សាជាតិទឹក។ ខាងក្រោមនេះជាគន្លឹះងាយៗមួយចំនួនក្នុងការអនុវត្តដើម្បីរក្សាជាតិទឹកក្នុងអំឡុងរដូវក្តៅ៖
១. ផឹកទឹកឱ្យបានច្រើន :
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ ការណែនាំអំពីការទទួលទានជាតិទឹកប្រចាំថ្ងៃ ប្រែប្រួលទៅតាមអាយុ ភេទ ការមានផ្ទៃពោះ និងការបំបៅកូនដោយទឹកដោះ។ ចាប់ផ្តើមដោយទទួលទានទឹកមួយកែវរៀងរាល់ព្រឹកនៅពេលអ្នកក្រោកពីដំណេក ឬមួយកែវមុនពេលចូលគេង។ ទទួលទានមួយកែវទៀត បន្ទាប់ពីទទួលទានអាហាររួច ផឹកមួយ ឬពីរកែវបន្ទាប់ពីហាត់ប្រាណ។ ដើម្បីទប់ស្កាត់ការខះជាតិទឹក ចូរទទួលទានទឹកបន្តិចម្តងៗពេញមួយថ្ងៃ
២.  ដឹងពីសញ្ញានៃការខះជាតិទឹក :
តើស្បែករបស់អ្នកមានអារម្មណ៍ស្ងួត រលាក រមាស់ ឬងាយប្រតិកម្មទេ? ទាំងនេះជាសញ្ញានៃការខះជាតិទឹក។ ឈឺក្បាល ឬវិលមុខ ឬអស់កម្លាំង? ទាំងនេះក៏ជាសញ្ញាផងដែរ។ រមួលក្រពើ ដកដង្ហើមលឿន ដួលសន្លប់ និងមិនបត់ជើងតូច (ឬមានទឹកនោមពណ៌លឿងងងឹតខ្លាំង)។ ប្រសិនបើអ្នកកំពុងជួបប្រទះនូវរោគសញ្ញាទាំងនេះ ដំណោះស្រាយដ៏សាមញ្ញគឺត្រូវទទួលទានទឹកឱ្យបានច្រើន។
៣.  ពិនិត្យទឹកនោមរបស់អ្នក :
ការវាស់វែងដ៏ល្អនៃជាតិទឹក គឺជាពណ៌នៃទឹកនោមរបស់អ្នក។ ទឹកនោមស្លេកស្រដៀងនឹងពណ៌ចំបើងបង្ហាញពីការមានជាតិទឹកត្រឹមត្រូវ ខណៈដែលទឹកនោមមានពណ៌ក្រម៉ៅជាសញ្ញាបង្ហាញថា អ្នកត្រូវការជាតិទឹកច្រើន។ ពណ៌លឿងក្រម៉ៅមានន័យថាអ្នកអាចខ្វះជាតិទឹកពីស្រាលទៅធ្ងន់ធ្ងរ។ ប្រសិនបើអ្នកព្រួយបារម្ភអំពីពណ៌ទឹកនោមរបស់អ្នក សូមពិគ្រោះជាមួយអ្នកផ្តល់សេវាសុខភាពរបស់អ្នក។
៤.  ចៀសវាងការផឹកគ្រឿងស្រវឹង ភេសជ្ជៈមានជាតិស្ករ និង/ឬកាហ្វេអ៊ីន :
ការពិតដ៏លំបាកមួយគឺ វត្ថុរាវខ្លះមានប្រសិទ្ធភាពប្រឆាំងនឹងជាតិទឹក ភេសជ្ជៈទាំងនោះមានដូចជា កាហ្វេ សូដា ស្ករ ស្រាបៀរ ស្រា ទឹកក្រូចឆ្មារ តែផ្អែម ភេសជ្ជៈប៉ូវកម្លាំង ទឹកក្រឡុក និងទឹកដោះគោ គឺជាពិរុទ្ធជនទាំងអស់។ ពួកវាផ្ទុកទៅដោយជាតិស្ករ សូដ្យូម និងសារធាតុផ្សំផ្សេងទៀតដែលយកទឹកចេញពី      ជាលិការបស់អ្នក។ សូមពិចារណាក្នុងការផ្លាស់ប្តូរអាហារទាំងនេះចេញជារៀងរាល់ថ្ងៃ ឬផ្តល់ជាតិទឹកដល់ខ្លួនជាមួយនឹងការទទួលទានទឹកបន្ថែមទៀតជំនួសភេសជ្ជៈដែលធ្វើឱ្យខ្សោះជាតិទឹកនីមួយៗដែលអ្នកទទួលទាន។
៥.  ការបញ្ចុះកម្តៅ :
ការផ្តល់ជាតិទឹកបានត្រឹមត្រូវមិនមែនគ្រាន់តែជាការទទួលទានទឹកប៉ុណ្ណោះទេ ពោលគឺជាការគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនរបស់អ្នកផងដែរ។ សូមស្លៀកសម្លៀកបំពាក់ស្រាល និងរលុងដែលាមានពណ៌     ស្រាលៗ។ កំណត់កាលវិភាគកីឡា និងសកម្មភាពរាងកាយអំឡុងពេលដែលអកាសធាតុចុះត្រជាក់។ ការពារខ្លួនអ្នកពីព្រះអាទិត្យជាមួយនឹងមួក ឬសម្ភារៈផ្សេងៗទៀត។  សម្រាក និងទទួលទានទឹកឱ្យបានច្រើន ហើយបញ្ចុះកម្តៅខ្លួនអ្នកជាមួយនឹងស្ព្រេយទឹក (spray bottle) ប្រសិនបើអ្នកក្តៅខ្លាំង។
៦.  ញ៉ាំអាហារដែលមានជាតិទឹកច្រើន :
តើអ្នកដឹងទេថាប្រហែល៨០ភាគរយ នៃការទទួលទានទឹករបស់យើងបានមកពីទឹក? ២០ភាគរយផ្សេងទៀតបានមកពីអាហារ។ ផ្លែឈើ និងបន្លែទាំងអស់មានផ្ទុកទឹកមួយចំនួន ប៉ុន្តែអាហារសម្រន់ដែលមានអត្ថប្រយោជន៍ជាអតិបរមាដូចជា ត្រសក់ ស្ពៃ ប៉េងប៉ោះ ម្ទេស ផ្កាខាត់ណា ឪឡឹក ស្ពៃខ្មៅ ស្ត្របឺរី ផ្កាខាត់ណាប៉ៃតង និងក្រូចថ្លុង។ ពួកវាទាំងអស់មានជាតិទឹក៩០ភាគរយ ឬខ្ពស់ជាងនេះ។

ការទទួលបានទឹកបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃមានសារៈសំខាន់ក្នុងការធ្វើឱ្យរាងកាយរបស់អ្នកដំណើរការបានត្រឹមត្រូវ។ រាងកាយរបស់អ្នកត្រូវការទឹកបន្ថែមទៀតនៅពេលដែលអ្នកស្ថិតក្នុងអាកាសធាតុក្តៅ ធ្វើចលនារាងកាយ ក្តៅខ្លួន និងរាគ ឬក្អួត។ នៅក្នុងរដូវក្តៅ ទឹកមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ និងផ្តល់ជាតិទឹក។
អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពីគេហទំព័រ៖
https://www.frederickhealth.org/news/10-tips-for-staying-hydrated-during-the-summer-h/
 

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ