ទំព័រដើម / គ្រូពេទ្យបានផ្តល់ថ្នាំវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ជូនកុមារីអាយុ៩ឆ្នាំ ដោយឥតគិតថ្លៃ
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល គ្រូពេទ្យបានផ្តល់ថ្នាំវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ជូនកុមារីអាយុ៩ឆ្នាំ ដោយឥតគិតថ្លៃ។ តាមការណែនាំរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាលស្ដីពីការចុះផ្តល់ថ្នាំបង្ការ ជម្ងឺមហារីកមាត់ស្បូន (HPV) ដល់កុមារីអាយុ ៩ឆ្នាំ។
ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្ត្រីពីជំងឺមហារីកមាត់ស្បូនតាមរយៈការកាត់ផ្តាច់នូវការចម្លងមេរោគមហារីកមាត់ស្បូន។ យោងទៅលើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកនាពេលបច្ចុប្បន្នបានបង្ហាញថា៖ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចំនួន១ដូសគឺមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយការឆ្លង និងការការពារពីជំងឺមហារីកមាត់ស្បូន។
សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖
https://www.facebook.com/ais.mjqeducation/