គំនិត និងគម្រោងច្នៃប្រឌិតល្អៗទាំង៥ សម្រាប់សិស្សវិទ្យាល័យ

ទំព័រដើម / គំនិត និងគម្រោងច្នៃប្រឌិតល្អៗទាំង៥ សម្រាប់សិស្សវិទ្យាល័យ

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការអប់រំ

ក្រោមប្រធានបទ “គំនិត និងគម្រោងច្នៃប្រឌិតល្អៗទាំង៥ សម្រាប់សិស្សវិទ្យាល័យ”

អត្ថបទដកស្រង់ដោយ : ទេព មនោរម្យ

#MJQE #AmericanInterconSchool

កម្រិតវិទ្យាល័យ គឺជាឱកាសសម្រាប់សិស្សដើម្បីស្វែងរកគំនិតថ្មីៗ និងស្វែងរកអ្វីឱ្យត្រូវនឹងចំណង់ចំណូលចិត្តរបស់សិស្សដែលអាចដោះស្រាយបញ្ហា និងជួយមនុស្សបាន។ ថ្ងៃនេះខ្ញុំសូមលើកយកគម្រោងច្នៃប្រឌិតចំនួន៥សម្រាប់សិស្សដែលរៀននៅវិទ្យាល័យមកបង្ហាញជូនមានដូចខាងក្រោម៖

១. ការបង្កើតឆ្នាំងសាកទូរសព្ទដោយប្រើថាមពលព្រះអាទិត្យ :

មនុស្សមិនចាំបាច់ព្រួយបារម្ភអំពីទូរសព្ទរបស់យើងរលត់ទៀតឡើយ។ វាអាចទៅរួចជាមួយនឹងឆ្នាំងសាកទូរសព្ទដែលប្រើថាមពលពន្លឺព្រះអាទិត្យ។

២. ការបង្កើតកម្មវិធីទូរសព្ទ :

បច្ចុប្បន្នអ្នកណាក៏មានទូរសព្ទទំនើបដែរ។ ការអភិវឌ្ឍកម្មវិធីទូរសព្ទផ្តល់ឱ្យអ្នកនូវឱកាសដ៏អស្ចារ្យដើម្បីបង្ហាញពីគំនិតក្នុងការព្យាយាមដោះស្រាយបញ្ហាអ្វីមួយ។

៣. រចនាប្រព័ន្ធចម្រោះទឹក :

ទឹកគឺជាអ្វីដែលយើងម្នាក់ៗពឹងផ្អែកលើជារៀងរាល់ថ្ងៃ។ ដូច្នេះការរចនាប្រព័ន្ធចម្រោះទឹកគឺជាគំនិតច្នៃ   ប្រឌិតថ្មីសម្រាប់សិស្សវិទ្យាល័យ។ នេះគឺជាគម្រោងមួយដែលរួមបញ្ចូលគ្នានូវការគិតប្រកបដោយភាពច្នៃប្រឌិតរបស់អ្នកជាមួយនឹងជំនាញវិស្វកម្ម និងគីមីវិទ្យា។ ប្រសិនបើអ្នកពូកែគីមីវិទ្យា នេះគួរតែជាផ្លូវរបស់អ្នកច្រើនជាង។

៤. ការបង្កើតសិល្បៈអន្តរកម្ម :

សិល្បៈត្រូវបានគេប្រើជាឧបករណ៍បង្ហាញជាយូរមកហើយ។ យ៉ាងណាមិញ សព្វថ្ងៃនេះសិល្បករកំពុងស្វែងរកវិធីថ្មីៗ ដើម្បីទាក់ទាញទស្សនិកជនដោយផ្ទាល់ជាមួយនឹងការដំឡើងសិល្បៈដ៏ស្រស់ស្អាត។ នេះគឺល្អឥតខ្ចោះ ប្រសិនបើអ្នកជានិស្សិតដែលចេះបច្ចេកវិទ្យា ហើយចង់បង្ហាញពីផ្នែកច្នៃប្រឌិត និងជំនាញរចនារបស់អ្នក។

៥. បង្កើតមនុស្សយន្តដែលគ្រប់គ្រងពីចម្ងាយ :

ការបង្កើតមនុស្សយន្តដែលដំណើរការដោយជំនួយពីឧបករណ៍បញ្ជាពីចម្ងាយ គឺជាគំនិតគម្រោងច្នៃប្រឌិតដ៏ល្អបំផុតមួយសម្រាប់សិស្ស។ អ្នកនឹងត្រូវការអេឡិចត្រូនិក និងកម្មវិធីមួយចំនួន។ នៅចុងបញ្ចប់នៃគម្រោងនេះ អ្នកគួរតែអាចគ្រប់គ្រងមនុស្សយន្តនេះដោយប្រើឧបករណ៍បញ្ជាពីចម្ងាយ ឬស្មាតហ្វូនរបស់អ្នក។

អត្ថបទដកស្រង់ កែសម្រួល  និងបកប្រែចេញពី៖

link1

link2

link3

link4

link5

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ