TikTok ដាក់ដំណើរការមជ្ឈមណ្ឌលអក្ខរកម្មឌីជីថល ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងអ្នកបង្កើតមាតិកាក្នុងព្រះរាជាណាចក្រកម្ពុជា

ទំព័រដើម / TikTok ដាក់ដំណើរការមជ្ឈមណ្ឌលអក្ខរកម្មឌីជីថល ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងអ្នកបង្កើតមាតិកាក្នុងព្រះរាជាណាចក្រកម្ពុជា

អត្ថបទព័ត៌មានស្តីអំពីបច្ចេកវិទ្យា

ក្រោមប្រធានបទ “ TikTok ដាក់ដំណើរការមជ្ឈមណ្ឌលអក្ខរកម្មឌីជីថល ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងអ្នកបង្កើតមាតិកាក្នុងព្រះរាជាណាចក្រកម្ពុជា”

អត្ថបទដកស្រង់ដោយ៖ ម៉ាក់ ផល្លីម

#MJQE #AmericanInterconSchool

TikTok ជាគោលដៅឈានមុខសម្រាប់វីដេអូលើទូរសព្ទដៃខ្លីៗ ថ្ងៃនេះបានប្រកាសដំណើរការមជ្ឈមណ្ឌលអក្ខរកម្មឌីជីថលក្នុងកម្មវិធីទូរសព្ទប្រភេទបង់ប្រាក់ថ្មី ជាផ្នែកមួយនៃការប្ដេជ្ញាចិត្ដបន្ដជួយដល់អ្នកប្រើប្រាស់យល់ដឹងអំពីពិភពឌីជីថលកាន់តែច្បាស់។ មជ្ឈមណ្ឌលនេះ បើកសម្ពោធដំណាលគ្នាលើកិច្ចសហការជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០ បូករួមជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង Cambodia Academy of Digital Technology ក៏ដូចជាក្រុមអ្នកបង្កើតមាតិកាក្នុងស្រុកដូចជា LengLeng, JayJay និង Khmerfreelancer នឹងលើកទឹកចិត្ដអ្នកប្រើប្រាស់ឱ្យចុចទៅលើមុខងារពិសេសៗស្ដីពីសុវត្ថិភាពដើម្បីការពារខ្លួនឯង និងអ្នកដទៃក្នុងប្រព័ន្ធអនឡាញ ខណៈទទួលភាពរីករាយជាមួយអត្ថប្រយោជន៍ជាច្រើននៃពិភពឌីជីថល។

ស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរតាមរយៈការខិតខំរបស់អ្នកពាក់ព័ន្ធក្នុងសង្គមស៊ីវិល មជ្ឈមណ្ឌលអក្ខរកម្មឌីជីថល នឹងបម្រើជាមុខងារច្រកចេញចូលតែមួយដែលពង្រឹងដល់គ្រប់សកម្មភាពអប់រំថ្មីៗទាំងអស់របស់ TikTok ស្ដីពីសុខុមាលភាពផ្លូវចិត្ដ ភាពស្ងប់សុខនៅលើអនឡាញ សុវត្ថិភាពអនីតិជន ការប្រកួតប្រជែងអនឡាញដែលអាចបង្កគ្រោះថ្នាក់ និងប្រធានបទអក្ខរកម្មឌីជីថលដទៃទៀត។ មជ្ឈមណ្ឌលក៏នឹងបង្ហាញនូវគន្លឹះអក្ខរកម្មឌីជីថលដោយប្រើប្រាស់វីដេអូ ចំណោទ និងមាតិកាសិក្សាផ្អែកលើសេណារីយ៉ូជាមូលដ្ឋានផងដែរ។ ធនធានទាំងនេះត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយដល់អ្នកប្រើប្រាស់ឱ្យមានភាពឆ្លាតវៃអំពីមាតិកាអនឡាញ ដែលពួកគេជ្រើសរើសប្រឡូកជាមួយ ស្របពេលជាមួយនឹងការបំពាក់ឱ្យពួកគេនូវឧបករណ៍ដើម្បីកត់សម្គាល់ និងរាយការណ៍អំពីព័ត៌មានមិនសមរម្យបើត្រូវជួបប្រទះ។ រួមជាមួយការបើកដំណើរការ មជ្ឈមណ្ឌលនេះ TikTok ក៏នឹងរៀបចំការផ្សាយនូវវីដេអូជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០ ក៏ដូចជាសហប្រតិបត្ដិការជាមួយក្រុមអ្នកបង្កើតមាតិកាក្នុងស្រុកដូចជា LengLeng JayJay  និង Khmerfreelancer ដែលនឹងមកពិភាក្សាអំពីរបៀបក្នុងការឆ្លើយតប និងដោះស្រាយមតិអវិជ្ជមាន ក៏ដូចជារបៀបដែលត្រូវបានកំណត់ដើម្បីជំរុញការយល់ដឹងកាន់តែច្រើនអំពីសុខុមាលភាពឌីជីថលក្នុងចំណោមអ្នកប្រើប្រាស់ផងដែរ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយចំពោះលទ្ធផលចូលទៅកាន់ធនធានអក្ខរកម្មឌីជីថល TikTok ក៏បានពង្រឹងវិធានការប្រឆាំងការប្រកួតប្រជែងអនឡាញដែលអាចបង្កគ្រោះថ្នាក់ ដោយប្រើបច្ចេកវិទ្យាដែលក្រើនរំឭកភ្លាមៗដល់ក្រុមការងារសុវត្ថិភាពឱ្យបញ្ឈប់បន្ទាន់នូវរាល់មាតិកាបំពាន ទាក់ទងនឹង hashtags មួយចំនួន ក៏ដូចជាសកម្មភាពការពារទិន្នន័យឯកជនភាព ដែលរឹតត្បឹតការប្រើប្រាស់កម្មវិធីទូរសព្ទ (App) ចំពោះអ្នកប្រើប្រាស់អាយុក្រោម១៦ឆ្នាំ ដើម្បីធានាផ្ដល់បទពិសោធនឱ្យស័ក្ដិសមនឹងអាយុរបស់ពួកគេ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ