កម្មវិធី Family Fun Run ដើម្បីលើកកម្ពស់សុខុមាលភាព និងការរួមគ្នាក្នុងស្មារតីសប្បុរសធម៌

ទំព័រដើម / កម្មវិធី Family Fun Run ដើម្បីលើកកម្ពស់សុខុមាលភាព និងការរួមគ្នាក្នុងស្មារតីសប្បុរសធម៌

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប   អាមេរិកាំង (AIS) បានរៀបចំកម្មវិធី “រត់ដើម្បីសប្បុរសធម៌ជាលក្ខណៈគ្រួសារ” ដោយហៅជាភាសាអង់គ្លេសថា Family Fun Run ។ នៅក្នុងព្រឹត្តិការណ៍នេះ គឺត្រូវបានធ្វើឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាជាង ៥០០ នាក់ ហើយនៅក្នុងនោះ ក៏មានគណៈគ្រប់គ្រងសាសា ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ រួមទាំងសាធារណជនជាច្រើនកុះករផងដែរ។

គួររំលឹកជូនថា ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ជាលក្ខណៈគ្រួសារ (Family Fun Run) នេះ គឺត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់សុខុមាលភាព សុខភាព និងការធ្វើលំហាត់ប្រាណជាលក្ខណៈគ្រួសារ ដើម្បីរៃអង្គាសថវិកាជូនមូលនិធិ ម៉េងលី ជេ. គួច ដោយការប្រើប្រាស់ថវិកាក្នុងសកម្មភាពសប្បុរសធម៌ និងជួយដល់សហគមន៍ចំការដូង ព្រមទាំងផ្តល់ឱកាសដល់គ្រូបង្រៀន ដើម្បីអាចចូលរួមក្នុងសន្និសីទនៃការបង្រៀនថ្នាក់ជាតិ។

នៅក្នុងកម្មវិធីដ៏សប្បាយរីករាយនោះ លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្ហាញអំពីសេចក្តីរំភើបរីករាយ ដោយបានចូលរួមជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូជាច្រើន ដែលបានចូលរួមក្នុងកម្មវិធីនោះ។ ហើយមិនត្រឹមតែប៉ុណ្ណោះ កម្មវិធី Family Fun Run នេះ គឺជាសក្ខីភាពមួយ ដែលបញ្ចាក់អំពីការរួបរួម សាមគ្គីភាព នៃបណ្តាដៃគូ និងអ្នកឧបត្ថម្ភ ដើម្បីបុព្វហេតុសង្គម និងសហគមន៍របស់យើង។

សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖
https://www.facebook.com/ais.mjqeducation/

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ