ទំព័រដើម / កម្មវិធីចុះកម្មសិក្សាលើកទី១០ ថ្នាក់ទី៣ ទៅកាន់សួនដាយណូស័រ
កម្មវិធីចុះកម្មសិក្សាលើកទី១០ ថ្នាក់ទី៣ ទៅកាន់សួនដាយណូស័រ ប្រចាំសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាផ្សារថ្មី
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលារៀនបានរៀបចំកម្មវិធីចុះកម្មសិក្សា ដឹកនាំដោយ ចាងហ្វាង ឥន សូហ្វីយ៉ា ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា ទៅកាន់សួនដាយណូស័រ ដែលស្ថិតនៅតាមបណ្តោយមហាវិថី អូស៊ីអាយស៊ី ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីសម្រាប់ប្អូនៗសិស្សានុសិស្សវេនព្រឹកចាប់ផ្ដើមពីម៉ោង៧:០០នាទី ដល់១១:០០នាទី ព្រឹក និងប្អូនៗសិស្សានុសិស្សវេនរសៀលចាប់ពីម៉ោង១:០០នាទីរសៀល ដល់៥:០០នាទីល្ងាច។
កម្មវិធីចុះកម្មសិក្សានេះ គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សសិក្សាសង្កេតអំពីមហាជន និងបរិស្ថានជុំវិញ ហើយនេះក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
១. ស្វែងយល់ពីឧបករណ៍កម្សាន្តដ៏សម្បូរបែប និងប្លែកៗនៅក្នុងសួនដាយណូស័រ។
២. ទស្សនាកម្សាន្តពីរូបរាងដាយណូស័រជាច្រើនប្រភេទតាមសម័យកាល និងស្វែងយល់ពីតំបន់ដែល ដាយណូស័ររស់នៅ ដែលមានដាក់បង្ហាញនៅក្នុងសួនដាយណូស័រ។
៣. ចេះពីរបៀបក្នុងការលេងឧបករណ៍កម្សាន្តផ្សេងៗប្រកបដោយសុវត្ថិភាព និងមិត្តភាព។
៤. បម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេលធ្វើដំណើរកម្សាន្តតាម ទីសាធារណៈ។
៥. បង្កើនភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ សាមគ្គីភាព ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។
៦. រឹតចំណងមិត្ដភាព និងសាមគ្គីភាពជាមួយមិត្ដរួមថ្នាក់ និងមិត្ដរួមសាលារៀនរបស់ពួកគេ។
៧. បានឆ្លុះបញ្ចាំង និងផ្សារភ្ជាប់ខ្លឹមសារដែលបានសិក្សានៅក្នុងមេរៀនទៅនឹងស្ថានភាពសង្គមជាក់ស្ដែង។
៨. ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ស្រស់ស្រាយក្នុងពេលកំពុងចុះកម្មសិក្សានៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។