សិស្សថ្នាក់ទី៦ចុះកម្មសិក្សាទៅកាន់រមណីដ្ឋានវត្តភ្នំ

ទំព័រដើម / សិស្សថ្នាក់ទី៦ចុះកម្មសិក្សាទៅកាន់រមណីដ្ឋានវត្តភ្នំ

កាលពីថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០២៣ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិក បានរៀបចំកម្មវិធីចុះកម្មសិក្សាលើកទី៥៥នៅរមណីយដ្ឋានវត្តភ្នំ សម្រាប់សិស្សថ្នាក់ទី៦។ កម្មវីធីចុះកម្មសិក្សានេះ គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់មានដូចជា ស្វែងយល់ពីរមណីដ្ឋានវត្តភ្នំ ដែលជាទីកន្លែងទាក់ទងនឹងប្រភពដើ​មកំណើតរាជធានីភ្នំពេញ ស្គាល់ស្លាកសញ្ញាចរាចណ៍មួយចំនួន ទីតាំងភូមិសាស្ត្រ និងមហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ  រឹតចំណងមិត្តភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការបកស្រាយ ការសហការ ការដឹកនាំ ឯករាជ្យភាព ភាពម្ចាក់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ ជាចុងក្រោយបានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបានចំណេះដឹងថ្មីៗ និងមានអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងចុះកម្មសិក្សានៅទីនោះ។
សិស្សថ្នាក់ទី៦ចុះកម្មសិក្សាទៅកាន់រមណីដ្ឋានវត្តភ្នំ

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ