ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាបុរេគណិតស្ដីពី "ស្គាល់លេខ៣៨"

ទំព័រដើម / ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាបុរេគណិតស្ដីពី "ស្គាល់លេខ៣៨"

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤​ ចាងហ្វាង​ រ៉ុង ណារីន ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ​ និងបឋមសិក្សា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន​ អន្តរទ្វីប អាមេរិកាំងបានចូលថ្នាក់ក្រោមមត្តេយ្យ​ ៣ ដើម្បីធ្វើថ្នាក់និទស្សន៍។ ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាបុរេគណិតស្តីពី "ស្គាល់លេខ៣៨" បង្រៀនដោយអ្នកគ្រូ ពុធ សុគន្ធា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ​។​ គោលបំណងនៃការធ្វើថ្នាក់និទស្សន៍នេះគឺដើម្បីចែករំលែកចំណេះដឹងអំពីវិធីសាស្រ្តបង្រៀនដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាបច្ចេកទេស និងបទពិសោធន៍ថ្មីៗក្នុងការបង្រៀន និងផ្តល់ចំណេះដឹងដល់សិស្ស និងអភិវឌ្ឍសមត្ថភាពរបស់ពួកគេ។ ការធ្វើថ្នាក់និទស្សន៍នេះផងដែរក៏ជាបទពិសោធន៍មួយសម្រាប់គ្រូបង្រៀនក្នុងការពង្រឹងការបង្រៀន និងបំពេញនូវចំណុចខ្វះខាតរបស់លោកគ្រូ​ អ្នកគ្រូ ព្រមទាំងចែករំលែកការងារអប់រំដល់លោកគ្រូ អ្នកគ្រូ ដើម្បីបង្រៀន និងផ្តល់ចំណេះដឹងដល់សិស្សរបស់ពួកគេសម្រាប់ការសិក្សារបស់ពួកគេកាន់តែប្រសើរឡើង។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ