ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៩

ទំព័រដើម / ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៩

កាលពីថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣​ ចាងហ្វាង​រងតាំង វិបុល ចាងហ្វាងបឋមភូមិ និងទុតិយភូមិ និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន​ អន្តរទ្វីប អាមេរិកាំងបានចូលថ្នាក់ទី៩ ដើម្បីធ្វើថ្នាក់និទស្សន៍។ ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៩ ស្តីពី៖ លោកប៉ាស្ទ័រ បង្រៀនដោយអ្នកគ្រូ ដន សុខហ៊ាងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ​។​ គោលបំណងនៃការធ្វើថ្នាក់និទស្សន៍នេះគឺដើម្បីចែករំលែកចំណេះដឹងអំពីវិធីសាស្រ្តបង្រៀនដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាបច្ចេកទេស និងបទពិសោធន៍ថ្មីៗក្នុងការបង្រៀន និងផ្តល់ចំណេះដឹងដល់សិស្ស និងអភិវឌ្ឍសមត្ថភាពរបស់ពួកគេ។ ការធ្វើថ្នាក់និទស្សន៍នេះផងដែរក៏ជាបទពិសោធន៍មួយសម្រាប់គ្រូបង្រៀនក្នុងការពង្រឹងការបង្រៀន និងបំពេញនូវចំណុចខ្វះខាតរបស់ពួកគេ ព្រមទាំងចែករំលែកការងារអប់រំដល់លោកគ្រូ អ្នកគ្រូ ដើម្បីបង្រៀន និងផ្តល់ចំណេះដឹងដល់សិស្សរបស់ពួកគេសម្រាប់ការសិក្សារបស់ពួកគេកាន់តែប្រសើរឡើង។

ការបង្រៀនថ្នាក់និទស្សន៍មុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៩

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ