ការប្រកួតតែងសេចក្តី ម៉េងលី ជេ. គួច លើកទី១៣

ទំព័រដើម / ការប្រកួតតែងសេចក្តី ម៉េងលី ជេ. គួច លើកទី១៣

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតតែងសេចក្តី ម៉េងលី ជេ. គួច លើកទី១៣ សម្រាប់សិស្សថ្នាក់ទី៤ ដល់ទី៦ ដើម្បីស្វែងរកបេក្ខជនដែលពូកែជាងគេ។ កម្មវិធីប្រកួតនេះ ក្នុងគោលបំណង ដើម្បីបង្ហាញសមត្ថភាព ភាពក្លាហាន បង្កើនប្រាជ្ញាឆ្លាតវៃក្នុការសរសេរ និងបង្ហាញគំនិតទូលំទូលាយក្នុងការអត្ថាធិប្បាយ។ តាមរយៈការប្រកួតនេះបានធ្វើឱ្យសិស្សានុសិស្សបង្កើនការយកចិត្តទុកដាក់ក្នុងការសរសេរត្រូវតាមអក្ខរាវិរុទ្ធ ពូកែលើសំណេរ តែងសេចក្តី និងឈានទៅរកភាពស្ទាត់ជំនាញក្នុងការតែងនិពន្ធទៀតផង។ ជាពិសេសធ្វើឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រកាន់តែពូកែជាងមុនលើមុខវិជ្ជាភាសាខ្មែរ ដើម្បីចូលរួមលើកកម្ពស់វិស័យអក្សរសាស្រ្តជាតិរបស់យើងទាំងអស់គ្នា។

ការប្រកួតតែងសេចក្តី ម៉េងលី ជេ.គួចលើកទី១៣

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ