ចូលរួមក្នុងពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា-អន្តរជាតិ លើកទី១

ទំព័រដើម / ចូលរួមក្នុងពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា-អន្តរជាតិ លើកទី១

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកំាង បាននាំ

សិស្សានុសិស្សថ្នាក់ទី៨ ទៅចូលរួមក្នុងពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា-អន្តរជាតិ លើកទី១ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឱ្យសិស្សានុសិស្សបានស្វែងយល់បន្ថែមទៅលើ ផ្នែកនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានក្រុមហ៊ុន សហគ្រាស អាជីវកម្ម ផលិតកម្មបានដាក់តាំងបង្ហាញនូវផលិតផល​ សេវាកម្មរបស់ខ្លួន។ កម្មវិធីការតាំងពិព័រណ៍នេះរៀបចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមប្រធានបទ «ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា-អន្តរជាតិ លើកទី១ ២០២៣» មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

សូមចុចលីងខាងក្រោមដើម្បីទស្សនាបន្ថែមទៀត

https://www.facebook.com/ais.mjqeducation/photos/pcb.6580669961964893/6580663545298868

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ