ទិវាកីឡាលើកទី២៥

ទំព័រដើម / ទិវាកីឡាលើកទី២៥

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំកម្មវិធីទិវាកីឡាលើកទី២៥ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា។ ការបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងឱ្យប្អូនៗបានហាត់​ប្រាណ រួមទាំងបានលេង​កីឡាផងដែរ។ មួយវិញទៀត ​ដើម្បី​លើក​កម្ពស់​នូវ​សុខុមាលភាព ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត សាមគ្គីភាព ភាព​សប្បាយរីករាយ និង​កាត់​បន្ថយភាពតានតឹង។ កីឡាបានធ្វើឱ្យប្អូនៗ សិស្សានុសិស្សមានអារម្មណ៍សប្បាយរីករាយ ព្រមទាំងជាពេលវាលាដែលពួកគាត់បានបង្កើតនូវអនុស្សាវរីយ៍ជាមួយមិត្តរួមថ្នាក់ក៏ដូចជាលោកគ្រូ អ្នកគ្រូផងដែរ ។
ទិវាកីឡាលើកទី២៥

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ