ការប្រកួតនិទានរឿងជាភាសាអង់គ្លេស លើកទី៥វគ្គផ្តាច់ព្រ័ត្រ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក

ទំព័រដើម / ការប្រកួតនិទានរឿងជាភាសាអង់គ្លេស លើកទី៥វគ្គផ្តាច់ព្រ័ត្រ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក

កាលពី​ថ្ងៃ​ទី​២៣​ ​ខែមីនា​ ​ឆ្នាំ​២​០​២​៤​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង នៃសាខាទួលគោក​  ​បាន​រៀបចំ​កម្មវិធី​ប្រកួត​និទានរឿង​ជា​ភា​សា​អង់គ្លេស​​ លើកទី៥វគ្គផ្តាច់ព្រ័ត្រ។ ​កម្មវិធី​ប្រកួតប្រជែង​និទានរឿង​ជា​ភាសា​អង់គ្លេស​នេះ ​គឺ​បង្កើត​ឡើង​ក្នុង​គោលបំណង​សំខាន់​ៗ​៣៖

  • ដើម្បី​ពង្រឹង​សមត្ថភាពនិយាយជា​ភាសា​អង់គ្លេស​ដល់​សិស្សានុសិស្សបឋមសិក្សា
  • បណ្ដុះ​សិស្សានុសិស្ស​ឱ្យ​មាន​ទម្លាប់​អាន​​ ការគិតបែបស៊ីជម្រៅ ​និងការចេះ​វិភាគរកតម្លៃអប់រំរបស់សាច់រឿង
  • បណ្ដុះ​ឱ្យ​សិស្ស​មាន​ភាព​ក្លាហាន​ ​មានភាពជឿជាក់លើខ្លួនឯង និង​មាន​ឥរិយាបថ​ល្អ​។ ​

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ