ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរម៉េងលី ជេ. គួច លើកទី៩ ជុំទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

ទំព័រដើម / ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរម៉េងលី ជេ. គួច លើកទី៩ ជុំទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

កាលពីថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០២៤  សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរម៉េងលី ជេ. គួច លើកទី៩ ជុំទី១។ ការរៀបចំការប្រកួតប្រជែងបែបនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះកូនសិស្សអាចទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ហើយលើសពីនេះ ការប្រកួតប្រជែងអាចជួយបំផុសស្មារតីកូនសិស្សឲ្យកាន់មានការប្រកួតប្រជែង ដើម្បីពួកគេកាន់តែមានភាពជឿជាក់ និងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានជោគជ័យ និងសម្រេចគោលដៅរបស់ពួកគេ។ អ្វីដែលល្អបំផុតនៅក្នុងការប្រកួតប្រជែងនោះគឺ វាអាចជំរុញឲ្យកូនសិស្សកាន់តែខិតខំប្រឹងរៀនដោយមិនដឹងខ្លួន ហើយវាក៏ជាផ្នែកមួយនៃចំណេះទូទៅរបស់ពួកគេផងដែរ។

សូមចុចតំណលីងដើម្បីទស្សនារូបភាពបន្ថែម៖

 

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ