ទំព័រដើម / ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានប្រារព្វពិធីបើកការដ្ឋានសាងសង់សាខាចំការដូង បានប្រារព្ធឡើងនៅថ្ងៃនេះ ដើម្បីអបអរសាទរការចាប់ផ្តើមសាងសង់។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានវត្តមានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន (MJQE) លោក ឡាយ សុភា ប្រធាននៃ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) លោកស្រី រស់ យ៉ាណា ប្រធាននៃ សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) មានការចូលរួមដោយគណៈកម្មការកម្មវិធីសិក្សារបស់ Aii និង AIS និងថ្នាក់ដឹកនាំនៃ MJQE ជាច្រើនទៀតផងដែរ។