សកម្មភាពពិសោធន៍ មុខវិជ្ជាជីវវិទ្យា ស្តីពី ទម្រង់ចំពុះបក្សី សិស្សានុសិស្សថ្នាក់ទី១២

ទំព័រដើម / សកម្មភាពពិសោធន៍ មុខវិជ្ជាជីវវិទ្យា ស្តីពី ទម្រង់ចំពុះបក្សី សិស្សានុសិស្សថ្នាក់ទី១២

កាលពីថ្ងៃទី ០៩ ខែឧសភាឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំការពិសោធក្រោមប្រធានបទ “ទម្រង់ចំពុះបក្សី” ជូនដល់សិស្សថ្នាក់ទី១២ក ដែលដឹកនាំដោយលោកគ្រូ ដូង ណាវុធ បង្រៀនមុខវិជ្ជាជីវវិទ្យា ។ ក្នុងការពិសោធលើប្រធានបទនេះផងដែរ អ្នកគ្រូ បានលើកយកនូវចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកធ្វើការបង្ហាញដល់សិស្សានុសិស្សឱ្យយល់ពីរូបរាងខាងក្រៅ និងទម្រង់ខាងក្នុងរបស់ចំពុះបក្សី ដើម្បីឱ្យ​ពួកគេស្វែងយល់មេរៀនកាន់តែច្បាស់នៃការពិសោធជាក់ស្តែង ។ សិស្សានុសិស្សទាំងអស់បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តការពិសោធជាក់ស្តែងដោយមានការណែនាំពីលោកគ្រូរហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវវត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ