ពិសោធមុខវិជ្ជារូបវិទ្យា ស្តីអំពី អង្គធាតុចម្លងអគ្គិសនី​ និងអ៊ីសូឡង់អគ្គិសនី

ទំព័រដើម / ពិសោធមុខវិជ្ជារូបវិទ្យា ស្តីអំពី អង្គធាតុចម្លងអគ្គិសនី​ និងអ៊ីសូឡង់អគ្គិសនី

កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានរៀបចំការពិសោធក្រោមប្រធានបទ “ អង្គធាតុចម្លងអគ្គិសនី​ និងអ៊ីសូឡង់អគ្គិសនី” ជូនដល់សិស្សថ្នាក់ទី៧ "ក"  ដែលដឹកនាំដោយលោកគ្រូ ឈៀ សីហា បង្រៀនមុខវរូបវិទ្យា ។ក្នុងការពិសោធលើប្រធានបទនេះផងដែរ លោកគ្រូ បានលើកយកនូវចំណុច សំខាន់ៗនៃខ្លឹមសារមេរៀនមកធ្វើការបង្ហាញដល់សិស្សានុសិស្សបានសិក្សាស្វែងយល់ពីអង្គធាតុចម្លង និងមិនចម្លងអគ្គិសនីបានច្បាស់លាស់ ។ សិស្សានុសិស្សទាំងអស់បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តការពិសោធជាក់ស្តែងដោយមានការណែនាំពីលោកគ្រូរហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវវត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ