កម្មវិធីបំណិនជីវិតស្តីពីការស្ងោរពងមាន់សម្រាប់ថ្នាក់មត្តេយ្យសិក្សា “គ”

ទំព័រដើម / កម្មវិធីបំណិនជីវិតស្តីពីការស្ងោរពងមាន់សម្រាប់ថ្នាក់មត្តេយ្យសិក្សា “គ”

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ​ គណៈកម្មការ និងលោកគ្រូអ្នកគ្រូ នៃសាលារៀន អន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែមានកម្មវិធីបំណិនជីវិតស្តីពីការស្ងោរពងមាន់សម្រាប់ថ្នាក់មត្តេយ្យសិក្សា “គ”  ដឹកនាំដោយ អ្នកគ្រូ នី ស្រីឡាពេលព្រឹកម៉ោង ៨:០០នាទី ដល់ ០៩: ០០នាទីព្រឹក និងម៉ោង ០២:០០ ដល់ ០៣:០០ នាទីរសៀល។ គោលបំណងនៃការធ្វើបំណិនជីវិតនេះដើម្បីឱ្យប្អូនៗសិស្សានុសិស្សស្គាល់ពីពងមាន់​​ និងវិធីសាស្រ្តស្ងោរពងមាន់ឱ្យទទួលបានរសជាតិឆ្ងាញ់។ លើសពីនេះទៅទៀតការធ្វើបំណិនជីវិតគឺជាជំនាញដែលសិស្សានុសិស្សត្រូវការខ្លាំងបំផុតព្រោះ ដើម្បីធ្វើឱ្យសិស្សបង្កើនជំនាញបន្ថែមទៀត។ ក្រៅពីការរៀនសូត្រដែលមានភាពតានតឹងស្មុគស្មាញនៅក្នុងថ្នាក់។ ម្យ៉ាងទៀតដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហែខួរក្បាល។ បំណិនជីវិតនេះ មានការចូលរួមធ្វើពីសិស្សានុសិស្ស និងអ្នកគ្រូ ។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ