ទំព័រដើម / កម្មវិធីបំណិនជីវិតស្តីពី “ឆាពោត” សម្រាប់សិស្សថ្នាក់ទី១ “ ក ”
នៅថ្ងៃពុធទី២៤ ខែមេសា ឆ្នាំ ២០២៤ គណៈកម្មការ និងលោកគ្រូអ្នកគ្រូ នៃសាលារៀន អន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែមានកម្មវិធីបំណិនជីវិតស្តីពី “ឆាពោត” សម្រាប់សិស្សថ្នាក់ទី១ “ ក ” ដឹកនាំដោយអ្នកគ្រូ គី ស្រីនិច។ ពេលព្រឹកម៉ោង នាទី ដល់ ១០:១០ ដល់ ៩: ១០ ព្រឹក និងពីម៉ោងពី ២:០៥រសៀល ដល់ ៣:២០នាទីរសៀល។ ការធ្វើបំណិនជីវិតគឺជាជំនាញដែលសិស្សានុសិស្សត្រូវការខ្លាំងបំផុតព្រោះ ដើម្បីធ្វើឱ្យសិស្សបង្កើនជំនាញបន្ថែមទៀត ក្រៅពីការរៀនសូត្រដែលមានភាពតានតឹងស្មុគស្មាញនៅក្នុងថ្នាក់។ ម្យ៉ាងទៀតដើម្បីញ៉ាំងបរិយាកាសឱ្យមានភាពស្រស់ថ្លា ក៏ដូចជាការសម្រាកលម្ហែខួរក្បាល។ បំណិនជីវិតនេះ មានការចូលរួមធ្វើពីសិស្សានុសិស្ស និងអ្នកគ្រូ ។ គោលបំណងចម្បង នៃការរៀបចំបំណិនជីវិតនេះគឺដើម្បីឱ្យប្អូនៗសិស្សានុសិស្សស្គាល់ពីវិធីសាស្ត្រក្នុងការចម្អិនឱ្យទទួលបានរសជាតិឆ្ងាញ់ បណ្តុះស្មារតីសិស្សានុសិស្សឱ្យមានភាពម្ចាស់ការលើខ្លួនឯង បង្កើនទំនាក់ទំនងសិស្សានុសិស្សឱ្យចេះស្រឡាញ់ ចេះសាមគ្គីគ្នាទៅវិញទៅមក ជំរុញឱ្យសិស្សានុសិស្សចេះចែករំលែកជួយធ្វើកិច្ចការផ្ទះ និងចេះវិជ្ជាគេហកិច្ច ជាពិសេសការចេះចម្អិនអាហារនៅតាមគេហដ្ឋាន បង្កើនជំនាញឱ្យសិស្សានុសិស្សចេះបន្ថែមលើការរៀនសូត្រ ក៏ដូចជាផ្សារភ្ជាប់ទ្រឹស្តីមេរៀនទៅនឹងការអនុវត្តជាក់ស្តែងសម្រាប់យកទៅប្រើប្រាស់ក្នុងជីវិតពួកគេដែលជាបទពិសោធន៍ដែលពួកគេអាចយកទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។