ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យ De Montfort University

ទំព័រដើម / ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យ De Montfort University

នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាលារៀន អន្តរទ្វីប អាមេរិកាំង AIS និង SOGO) បានចុះអនុស្សារណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យ De Montfort University ដែលរៀបចំធ្វើឡើងនៅសាលសន្និសីទ បៀលលី សូវ (ជាន់ទី១៦) អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល (ម៉ៅសេទុង)។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង លោក ឡាយ សុភា ប្រធាន នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ De Montfort University រួមទាំងគណៈគ្រប់គ្រងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ក្នុងគោលបំណងជាសំខាន់ក្នុងកិច្ចព្រមព្រៀងគ្នា ផ្លាស់ប្ដូរនូវបទពិសោធការសិក្សារបស់សិស្សានុសិស្សក្នុងតំបន់ទៅកាន់ពិភពលោក និងដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលបានបញ្ចប់ការសិក្សាពីសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលបានត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាពក្នុងការទទួលបានអាហារូបករណ៍សិក្សានៅ De Montfort University នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។
គួរបញ្ជាក់ដែរថា De Montfort University គឺជាសាកលវិទ្យាល័យដែលមានដើមកំណើតនៅចក្រភពអង់គ្លេស ហើយសិស្សានុសិស្សដែលសិក្សានៅសាកលវិទ្យាល័យនេះអាចផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យក្នុងចក្រភពអង់គ្លេសបានទៀតផង។

https://www.facebook.com/ais.mjqeducatio

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ