កម្មវិធីអធិការកិច្ចផ្ទៃក្នុងលើកទី២ ឆ្នាំសិក្សា២០២៣-២០២៤

ទំព័រដើម / កម្មវិធីអធិការកិច្ចផ្ទៃក្នុងលើកទី២ ឆ្នាំសិក្សា២០២៣-២០២៤

កាលពីថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២៤ គណៈគ្រប់គ្រងសាលា ធ្វើការចុះអធិការកិច្ចផ្ទៃក្នុងលើកទី២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ។ ការចុះអធិការកិច្ចផ្ទៃក្នុងនេះ មានគោលបំណងអភិវឌ្ឍលើការពង្រឹងលើគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព រួមទាំងជួយលើកកម្ពស់អភិបាលកិច្ចល្អ និងចូលរួមដោះស្រាយលើបញ្ហាប្រឈមនានា។ មួយវិញទៀត ការចុះអធិការកិច្ចផ្ទៃក្នុងនេះផងដែរ ស្ថិតនៅក្រោមការចូលរួមរបស់គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ រួមទាំងបុគ្គលិកគ្រប់ផ្នែក ក្នុងការពង្រឹងទៅលើគុណភាព វិន័យ និងសេវាកម្ម ដើម្បីផ្ដល់ជាទំនុកចិត្ត ជូនទៅដល់អតិថិជន សិស្សានុសិស្ស និងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។

ក្នុងការចុះអធិការកិច្ចផ្ទៃក្នុងនេះបានបញ្ចប់ទៅដោយលទ្ធផលវិជ្ជមាន ក្រោមការសហការបានយ៉ាងល្អ ប្រកបទៅដោយភាពស្និទ្ធស្នាល និងមានភាពសប្បាយរីករាយ។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ