ទំព័រដើម / សិក្ខាសាលាស្តីអំពីសុវត្ថិភាពចំណីអាហារ
នៅថ្ងៃ១៣ ដល់១៥ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពីសុវត្ថិភាពចំណីអាហារ ទៅដល់សិស្សានុសិស្សថ្នាក់
ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា ដល់ថ្នាក់បឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ដោយវេជ្ជបណ្ឌិត និន សុខរង្សី។ ការធ្វើបទបង្ហាញនេះមានគោលបំណងចង់ឱ្យសិស្សានុសិស្សទាំងអស់បានយល់ដឹងអំពីចំណីអាហារមិនត្រូវញ៉ាំតាមចំណង់ញ៉ាំច្រើនពេកញ៉ាំហួសកំណត់ហើយត្រូវគិតពីការញ៉ាំហើយត្រូវជ្រើសរើសអាហារណាដែលនាំមកសុខភាពចំពោះអាហារណាដែលត្រូវញ៉ាំ និងចំណីអាហារណាដែលគួរចៀសវាងដើម្បីថែទាំសុខភាពឱ្យបានល្អ បង្ហាញឱ្យដឹងអំពីកម្រិតនៃការញ៉ាំអាហារដើម្បីឱ្យមានកាយសម្បទារឹងមាំល្អ ភាពឆ្លាតវៃ និងសុខភាពល្អ។