សិក្ខាសាលាស្តីអំពី «ការបង្ការការប្រើប្រាស់គ្រឿងញៀននៅសាលារៀនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាល»

ទំព័រដើម / សិក្ខាសាលាស្តីអំពី «ការបង្ការការប្រើប្រាស់គ្រឿងញៀននៅសាលារៀនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាល»

កាលពីថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប

អាមេរិកាំង បានសហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល បានរៀចំសិក្ខាសាលាស្តីអំពី «ការបង្ការការប្រើប្រាស់គ្រឿងញៀននៅសាលារៀនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាល»។ សិក្ខាសាលានេះដើម្បីផ្សព្វផ្សាយអំពីចំណេះដឹងជាមូលដ្ឋានស្តី

ពីគ្រឿងញៀន និងភាពញៀនទៅដល់លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ហើយចំណេះដឹងជាមូលដ្ឋានស្តិពីគ្រឿងញៀន និងភាពញៀនមានដូចជា៖

  • យល់ដឹងពីនិយមន័យគ្រឿងញៀន
  • យល់ដឹងពីចំណាក់ថ្នាក់គ្រឿងញៀន
  • យល់ដឹងពីកត្តាជំរុញឱ្យមានការប្រើប្រាស់គ្រឿងញៀន
  • យល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន
  • យល់ដឹងការចូលរួមរបស់គ្រូបង្រៀន យុវជន និងអ្នកអាណាព្យាបាលក្នុងការបង្ការការប្រើប្រាស់គ្រឿង

ញៀន

ក្រោយពីបញ្ចប់សិក្ខាសាលា លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សានុសិស្សបានទទួលចំណេះបន្ថែមទៀត ព្រមទាំវិធីសាស្ត្រថ្មីៗក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងជួយផ្សព្វផ្សាយពីផលលំបាកក្នុងការប្រើប្រាស់គ្រឿងញៀនទៅដល់មិត្រភក្តិ និងក្រុមគ្រួសារដើម្បីកុំឱ្យអ្នកទាំងនោះសាកល្បងប្រើគ្រឿងញៀននេះ។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ